៩ខែកន្លងមកនេះ ក្រសួងការពារជាតិ បានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន និងដែនសមុទ្រ

2024/10/10 10:46:35 pm        927

ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤នេះ ក្រសួងការពារជាតិកម្ពុជា បានអះអាងថាខ្លួនបានចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងដែនសមុទ្រ រួមទាំងបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ធាធារណជូនដល់បងប្អូនប្រជាពលរដ្ឋជាដើម។

 យោងតាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារ៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗ ក្នុងរយ:ពេល៩ខែ កន្លងមកនេះ ដែល ខ.ភ.មបានចូលរួមបំពេញភារកិច្ចសហការការពារជាមួយស្ថាប័ននានា ទទួលបានលទ្ធផលដ៏ល្អប្រសើរ។

ក្នុងរបាយការណ៍លើកឡើងថា ៩ខែកន្លងមកនេះ កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ បានខិតខំពុះពារ សម្រេចបាន នៅនូវសមិទ្ធផលជាច្រើនក្រោមកិច្ចសហការជាមួយកកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការពារជាតិ ការពារប្រជាជន។ កងយោធពលខេមរភូមិន្ទក៏បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ ទៅវិញទៅមក ជាមួយប្រទេសជិតខាងជាដើម។

បើតាមរបាយការណ៍បានបង្ហាញទៀតថា កងយោធពលខេមរភូមិន្ទ ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួម យ៉ាងសកម្មការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ធ្វើការ បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ, ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា និងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិផងដែរ។

ដោយឡែកទាក់ទងនឹងសកម្មភាពហ្វឹកហ្វឺនវិញ ក្នុងរយៈពេល៩ខែកន្លងមកនេះ កងយោធពល ខេមរភូមិន្ទ ក៏បានយកចិត្តទុកដាក់ រៀបចំផែនការសកម្មភាព ការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាង ច្បាប់និង លិខិតបទដ្ឋានផ្សេងៗ, ការងារធានាភស្តុភារ ហិរញ្ញវត្ថុ , ការងារធានា គ្រឿងបំពាក់សម្ភារបច្ចេកទេស, ការកែច្នៃជួសជុលថែទាំលើកកម្ពស់ សុវត្ថិភាពគុណភាព គ្រឿងបំពាក់នៅតាមអង្គភាពដែលចំណុះឲ្យក្រសួងការពារជាតិជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រយន្តការអាស៊ាន ដើម្បី​រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់
2026/10/20 03:11:35 pm        1
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បី​អាចទាន់​ពេល​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី
2026/10/20 02:57:36 pm        1
នគរបាលពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋដែលជាឯកសារស្នូលបម្រើឱ្យការចុះឈ្មោះបោះឆ្នោត
2026/10/20 02:43:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រី៖ អូស្ត្រាលីនឹង​ប្តឹង Facebook និង TikTok ដោយ​ចោទថា រំលោភបម្រាមប្រើបណ្តាញសង្គម

2026/10/20 04:22:44 pm
​ឥណ្ឌូនេស៊ីនឹងដាក់ពង្រាយ​កម្លាំង​ជាង ៩.០០០នាក់ អំឡុងការតវ៉ា ខណៈ​លោក Prabowo ​កាន់​អំណាច​បាន ២ឆ្នាំ
2026/10/20 04:19:22 pm
​កម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រយន្តការអាស៊ាន ដើម្បី​រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់
2026/10/20 03:11:35 pm
​ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បី​អាចទាន់​ពេល​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី
2026/10/20 02:57:36 pm
​នគរបាលពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋដែលជាឯកសារស្នូលបម្រើឱ្យការចុះឈ្មោះបោះឆ្នោត
2026/10/20 02:43:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm