និស្សិតកសិកម្ម៥០នាក់ ចុះកម្មសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់បន្ថែមបន្ទាប់ពីទ្រឹស្តី

2024/10/10 10:58:56 pm        793

ភ្នំព៣ញ៖ ក្រោមការឧបត្ថម្ភគាំទ្ររបស់មជ្ឈមណ្ឌល KOPIA និស្សិតនៃសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំនួន ៥០នាក់ បានចុះទៅបំពេញកម្មសិក្សានៅសហគមន៍កសិកម្មចំនួន២ ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលដឹកនាំដោយលោកបណ្ឌិត ជាង ហុង សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

តាមរយៈកម្មសិក្សានេះ និស្សិត​ទាំងអស់​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ពី​លោក​ប្រធាន​សហគមន៍​នីមួយៗក្នុងខេត្តទាំងពីរ ខាងលេី ព្រមទាំងធ្វើការពន្យល់ និងបកស្រាយចម្ងល់ សំណួរ-ចម្លើយ ដែលបានសាកសួរព័ត៌មានផ្សេងៗពីសំណាក់សិស្សនិស្សិត។

សិស្ស​និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបរាប់ថា កន្លងមកពួកគាត់ បានសិក្សា​ការ​ប្រើ​ប្រាស់ពូជ ការប្រើប្រាស់ដី និងការថែទាំ ពួកគាត់បាន​ទទួល​ត្រឹមតែ​ទ្រឹស្តី​នៅ​ក្នុង​សាលា​តែ​ប៉ុណ្ណោះ ប៉ុន្តែតាមរយៈកម្មសិក្សានៅក្នុងថ្ងៃនេះ គឺបានមើលផ្ទាល់ដល់កន្លែងដាំដុះ ដែល​ពិត​ជា​មាន​សារៈសំខាន់យ៉ាងច្រើន ឆ្លើយតបដល់ការសិក្សាជាក់ស្តែង។

ក្នុងឱកាសអញ្ជើញចុះបំពេញការងារនេះ លោកបណ្ឌិត ជាង ហុង បានធ្វើការថ្លែងអំណរគុណ ដល់​មជ្ឈមណ្ឌល KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រដល់សិស្សនិស្សិត មក​ធ្វើ​ការ​ទស្សន​កិច្ច​សិក្សា​ដល់​សហគមន៍កសិកម្ម និងផ្តល់ការអប់រំជាក់ស្តែង។ លោកបានបន្ថែមថា ការជួយគាំទ្រ​នេះ ពិតជាជួយដល់ដំណើរការសិក្សារបស់សិស្សនិស្សិតផងដែរ។

លោកបណ្ឌិត Song Young-Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា មានប្រសាសន៍ថា លោកគ្រោងនឹងបន្តផ្តល់ឱកាសក្នុងការគាំទ្របែបនេះបន្ថែមទៀតនៅថ្ងៃខាងមុខចំពោះសិស្សនិស្សិត ក្នុងការចុះកម្មសិក្សាផ្ទាល់ ដល់កន្លែងស្រាវជ្រាវដំណាំផ្សេងៗផងដែរ។

កម្ម​វិធី​នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីអនុវត្តន៍សកម្មភាព នៃការ​ចុះ​អនុស្ស​រណៈ​យោគ​យល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្មថា ពិតជា​បាន​អនុវត្ត ហើយនឹងក្លាយជាជំនួយមួយដ៏ល្អក្នុងការបណ្តុះធនធានមនុស្ស ដើម្បីដឹក​នាំវិ​ស័យ​កសិកម្ម​របស់​កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត៕

អត្ថបទដែលទាក់ទង

វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
2026/08/01 01:10:43 pm        97
ទេសចរក្នុងស្រុកដាក់ផែនការទៅទស្សនាខេត្តសៀមរាប កំឡុងការបញ្ចុះតម្លៃសេវាស្នាក់រហូតដល់៥០%
2026/08/01 12:54:41 pm        188
រដ្ឋមន្រ្តីសុខាភិបាល «ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស»
2026/08/01 12:37:28 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលកំពុងគំរាមកំហែងកិច្ចចរចាក្របខណ្ឌ មុនជំនួបនៅទីក្រុងរ៉ូម

2026/08/01 01:55:37 pm
​ប្រមុខUN ៖ ផែនទីបង្ហាញផ្លូវនៃការរំសាយអាវុធនៅតំបន់ហ្កាហ្សា ត្រូវតែអនុវត្តតាម
2026/08/01 01:27:25 pm
​UN៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងលីបង់ ធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ
2026/08/01 01:15:22 pm
​វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
2026/08/01 01:10:43 pm
​ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ
2026/08/01 12:58:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/31 06:11:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm