អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា របបដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប គឺខុសច្បាប់។
អ្នកការទូតរូបនេះ បានថ្លែងថា៖«នេះគឺជារបបដាក់ទណ្ឌកម្មមួយផ្សេងទៀតដែលខុសច្បាប់ពីទស្សនៈនៃច្បាប់អន្តរជាតិ។ ទណ្ឌកម្មនេះ កំណត់គោលដៅលើបុគ្គល និងអង្គភាពរបស់រុស្ស៊ី ដែលត្រូវបានចោទប្រកាន់ថា ទទួលខុសត្រូវចំពោះសកម្មភាពអស្ថិរភាព នៅបរទេស»។
យោងតាមអ្នកស្រី Zakharovaបានឲ្យដឹងថា លោកខាងលិចលែង ត្រូវការហេតុផល ដើម្បីដាក់ទណ្ឌកម្មទៀតហើយ។ អ្នកស្រី បានចង្អុលបង្ហាញថា៖«យើងក៏ដឹងដែរ ហើយយើងបាននិយាយអំពីរឿងនេះ ជាយូរណាស់មកហើយថា ទីក្រុងប្រ៊ុចសែល បានបាត់បង់ឯករាជ្យភាពនយោបាយជាយូរមកហើយនៅក្នុងគោលនយោបាយដាក់ទណ្ឌកម្មរបស់ខ្លួន ដោយបានធ្វើតាមគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន។ ការពង្រីកបញ្ជីនៃហេតុផលសម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីកាន់តែស្រដៀងទៅនឹងរបប ដែលត្រូវបានណែនាំដោយសហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ ២០២១»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖«វាពិតជាសំខាន់ណាស់ មន្ត្រីអឺរ៉ុប បានបង្កើតរបបថ្មីមួយ ដែលតាម រយៈនេះ ពួកគេកំពុងព្យាយាមឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះបញ្ហាទាំងអស់ដែលពួកគេមិនអាចដោះស្រាយដោយខ្លួនឯងនោះ»។