នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer នៅវិមាន Downing Street ស្ថិតក្នុងទីក្រុងឡុងដ្រ៍ ។
ដោយឡែក អគ្គលេខាធិការអង្គការណាតូលោក Mark Rutte គ្រោងនឹងមានជំនួបជាមួយលោក Zelenskiy និងលោក Starmer ផងដែរ នៅពេលក្រោយក្នុងថ្ងៃព្រហស្បតិ៍នេះ ។
ជំនួបនេះដែរ កើតមានឡើងជាការពង្រឹងដល់អ៊ុយក្រែន ក្រោយកិច្ចប្រជុំកំពូលរបស់ក្រុមគាំទ្រសំខាន់របសពួកគេ ត្រូវបានលុបចោល ចំពេលវេលាដ៏ពិបាក ក្នុងការធ្វើសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី ។
លោក Zelenskiy និងលោក Starmer បានចាត់ទុកសង្រ្គាមជាមួយរុស្ស៊ីថាស្ថិតក្នុងចំណុចសំខាន់ ហើយមេដឹកនាំអ៊ុយក្រែនរូបនេះ ចង់ឲ្យលោកខាងលិច ចែកចាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងការគាំទ្រផ្សេងទៀត ដើម្បីផ្លាស់ប្តូរតុល្យភាពលើសមរភូមិប្រយុទ្ធ ។
លោក Zelenskiy បានធ្វើដំណើរទៅកាន់ប្រទេសក្រូអាតកាលពីថ្ងៃពុធ ហើយលោកនឹងជួបជាមួយសម្តេចប៉ាប Francis នៅថ្ងៃសុក្រស្អែកនេះ ៕