វិមានក្រឹមឡាំង ច្រានចោលសេចក្តីរាយការណ៍ថា ទាហានកូរ៉េខាងជើងកំពុងធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែន

2024/10/10 11:58:49 pm        47

នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំង បានធ្វើការច្រានចោលសេចក្តីរាយការណ៍ថា កូរ៉េខាងជើង បានបញ្ជូនទាហានរបស់ខ្លួនធ្វើសង្រ្គាមឲ្យរុស្ស៊ីនៅប្រទេសអ៊ុយក្រែន ។

លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានពេលសួរពីសេចក្តីរាយការណ៍នេះថា វាមើលទៅដូចជាព័ត៌មានក្លែងក្លាយមួយទៀតហើយ ។

ទីភ្នាក់ងារ Yonhapរបស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រមុខការពារជាតិកូរ៉េខាងត្បូងលោក Kim Yong-hyun និយាយកាលពីដើមខែនេះថា កូរ៉េខាងជើងទំនងជាបានបញ្ជូនសមាជិកនៃកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ ដើម្បីគាំទ្ររុស្ស៊ី ។

ប្រមុខការពារជាតិរូបនេះ បាននិយាយកាលពីថ្ងៃអង្គារផងដែរថា ទាហានជាច្រើនរបស់កូរ៉េខាងជើង ទំនងជាកំពុងចូលរួមធ្វើសង្រ្គាមជាមួយទាហានរុស្ស៊ី ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ដោយអ្នកខ្លះត្រូវបានគេជឿថា បានស្លាប់ក្នុងសង្រ្គាម និងទាហានជាច្រើនទៀតត្រូវបានរំពឹងថានឹងបញ្ជូនទៅបន្ថែម ។

លោកបាននិយាយប្រាប់សមាជិកសភាថា មានលទ្ធភាពខ្ពស់ដែលថាសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ុយក្រែន គឺជារឿងពិត ។ 

គួរឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅថា មន្ត្រីយោធាកូរ៉េខាងជើង ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងគីវ លើទឹកដីកាន់កាប់ដោយរុស្ស៊ី នៅជិតតំបន់ Donetsk កាលពីថ្ងៃទី ៣ ខែតុលា ។ 

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញ បាននិយាយជាយូរមកហើយថា មីស៊ីលកូរ៉េខាងជើង កំពុងត្រូវបានដាក់ពង្រាយក្នុងទឹកដីអ៊ុយក្រែន ដោយកងកម្លាំងរុស្ស៊ី គឺជាអំណះអំណាងមួយដែលទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធចោលទាំងស្រុង ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        4
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm