អ៊ីស្រាអែល វាយប្រហារឃ្លាំងស្តុកអាវុធក្រុមហេសបូឡានៅក្នុងប្រទេសលីបង់

2024/10/11 12:21:12 am        91

នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញការវាយប្រហារដែលកងទ័ពរបស់ពួកគេនិយាយថា វាគឺជាការផ្ទុះឃ្លាំងស្តុកអាវុធរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយទីកន្លែង និងពេលវេលានៃការថតវីដេអូមួយនេះ ។

អ៊ីស្រាអែល បានបើកការវាយប្រហារតាមជើងគោកចូលទៅក្នុងប្រទេសលីបង់ កាលពីថ្ងៃទី ៣០ ខែកញ្ញា ក្រោយការផ្ទុះអាវុធឆ្លងព្រំដែនរយៈពេលជិត ១ឆ្នាំ រវាងក្រុមហេសបូឡា និងកងកម្លាំងអ៊ីស្រាអែល ។

ការប៉ះទង្គិចគ្នាផ្លូវគោករវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានរីករាលដល់សមរភូមិមុខតំបន់ភ្នំនៅភាគខាងត្បូងលីបង់ ស្របពេលដែលតំបន់មជ្ឈិមបូព៌ា ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ រង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីសប្តាហ៍មុន ។

អំឡុងការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានជជែកគ្នាពីការសងសឹកដ៏មានសក្តានុពលរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ។ ជំនួបតាមទូរស័ព្ទមួយនេះ ភាគីទាំង ២ រៀបរាប់ថាវិជ្ជមាន ។

ក្នុងជំនួបតាមទូរស័ព្ទ មានរយៈពេល ៣០ នាទី និងជាជំនួបដំបូងសម្រាប់លោក Biden និង លោកNetanyahu ចាប់តាំងពីខែសីហា និងស្របពេលការកើនឡើងយ៉ាងខ្លាំងនៃជម្លោះរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់គាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែពុំមានសញ្ញានៃបទឈប់បាញ់ដែលនឹងបញ្ចប់ជម្លោះជាមួយក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ នៅដែនដីហ្កាហ្សានោះទេ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        62
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm