អ៊ុយក្រែនរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅទីក្រុង Toretsk ខណៈរុស្ស៊ីបង្កើនសម្ពាធ

2024/10/11 01:06:54 am        132

យោធារបស់ទីក្រុងគីវ កាលពីយប់ថ្ងៃពុធ (ទី៩ ខែតុលា) បាននិយាយថា កងកម្លាំងអ៊ុយក្រែនដែលមានចំនួនតិចជាង កំពុងទប់ទល់ការវាយលុកដោយទាហានរុស្ស៊ី នៅខាងក្នុងទីក្រុងយុទ្ធសាស្ត្រ Toretsk ខណៈដែលរុស្ស៊ីបន្តវាយលុកយ៉ាងខ្លាំងក្លា នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

កងទ័ពវិមានក្រឹមឡាំង បាន និងកំពុងដណ្តើមគ្រប់គ្រងពីភូមិទៅភូមិ ក្នុងតំបន់ ដែលជាបេះដូងនៃឧស្សាហកម្មរបស់អ៊ុយក្រែន នៅក្នុងប្រតិបត្តិការយុទ្ធសាស្ត្រវាយបំបែកការការពារសំខាន់ៗ និងគំរាមកំហែងផ្លូវឆ្លងកាត់ដែលមានសារៈសំខាន់ ចំពោះកងកម្លាំងរបស់ទីក្រុងគីវ នៅទីនោះ។

អ្នកនាំពាក្យយោធា លោកស្រី Anastasia Bobovnikova បានប្រាប់សារព័ត៌មាន Reuters ថា ការប្រយុទ្ធគ្នាតាមដងផ្លូវ បានកើតមានឡើង នៅក្នុងទីក្រុងសមរភូមិជួរមុខ Toretsk ចាប់តាំងពីឆ្នាំ២០១៤ ដោយកងទ័ពរុស្ស៊ីបានរុលទៅមុខ និង «បំផ្លាញអគារ និងរចនាសម្ព័ន្ធទាំងស្រុង»។

អ្នកវិភាគយោធាបានលើកឡើងថា ការដណ្ដើមបានតំបន់ខ្ពង់រាប Toretsk នឹងអនុញ្ញាតឲ្យទីក្រុងមូស្គូរារាំងបន្ថែមទៀតនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដែលតភ្ជាប់ផ្នែកខាងក្រោយប្រតិបត្តិការជាមួយកងកម្លាំងអ៊ុយក្រែននៅភាគខាងកើតភាគច្រើន។

ជាមួយគ្នានេះ កងកម្លាំងរុស្ស៊ីក៏កំពុងដាក់សម្ពាធលើទីក្រុងយុទ្ធសាស្ត្រមួយផ្សេងទៀត គឺទីក្រុង Pokrovsk ដែលស្ថិតនៅចុងម្ខាងទៀតនៃផ្លូវនោះ។

លោកស្រី Bobovnikova បានបន្ថែមថា អ្នកស្រុកជាង ១.០០០នាក់ នៅតែស្ថិតក្នុងទីក្រុង Toretsk ក្នុងចំណោមប្រជាជនមុនសង្គ្រាមប្រហែល ៦០.០០០នាក់ ប៉ុន្តែការជម្លៀសពួកគេ គឺ «ពិបាកខ្លាំងណាស់» ដោយសារការបាញ់ផ្លោងរបស់រុស្ស៊ីមិនបានកំណត់ច្បាស់លាស់នោះឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm