UNបង្ហាញការខូចខាតវិស័យកសិកម្មដ៏អាក្រក់នៅតំបន់ហ្កាហ្សាដែលហែកហួរដោយសារភ្លើងសង្រ្គាម

2024/10/11 03:29:48 am        68

ទិន្នន័យចុងក្រោយរបស់អង្គការសហប្រជាជាតិ(UN)បង្ហាញថា ជាង ៦០ភាគរយនៃដីចម្ការដំណាំនៅតំបន់ហ្កាហ្សា បានរងការខូចខាតដោយសារជម្លោះកំពុងបន្ត ធ្វើឲ្យមនុស្ស ២លាននាក់ ត្រូវការបន្ទាន់ស្បៀងអាហារ គិតត្រឹមខែកញ្ញាកន្លងទៅ ។

ទិន្នន័យផ្កាយរណបប្រមូលបានដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) និងមន្ទីរផ្កាយរណបអង្គការសហប្រជាជាតិ(UNOSAT) ឃើញ ការខូចខាតទ្រង់ទ្រាយធំដល់ផលិតផលកសិកម្ម ធ្វើឲ្យវិបត្តិមនុស្សធម៌ និងស្រេកឃ្លាន កាន់តែអាក្រក់ខ្លាំង ។

ទិន្នន័យបង្ហាញថា ៥២,៥ភាគរយនៃអណ្តូងកសិកម្ម និង ៤៤,៣ភាគនៃផ្ទះកញ្ចក់ រងការខូចខាត គ្មានសេសសល់ ។

អសមត្ថភាពនៃការចូលដល់ស្បៀងអាហារ បានធ្វើឲ្យប៉ះពាល់ដល់វិស័យបសុបក្សី ខណៈអ្នកស្រុកហ្កាហ្សា ពិបាកចិញ្ចឹមសត្វរបស់ពួកគេ ។

អ្នកស្រី Ward Saeedគឺជាអ្នកចិញ្ចឹមបសុសត្វមួយរូបនៅតំបន់ហ្កាហ្សា និយាយថា ពួកយើងបានជម្លៀសខ្លួន និងបានផ្លាស់ទីលំនៅទៅកាន់តំបន់ភាគខាងត្បូង ដោយសារសង្រ្គាម ។ ពួកយើងបាននាំសត្វទៅជាមួយពួកយើង ប៉ុន្តែពួកយើងបានបាត់បង់ពួកវាពាក់កណ្តាលនៅតាមផ្លូវ ។

អ្នកស្រីបន្តថា ទាំងនេះ គឺជាសត្វដែលនៅសេសសល់ ហើយពួកយើងធ្លាប់ពឹងផ្អែកលើសត្វចៀមរបស់ពួកយើង ពួកវាគឺជាប្រភពនៃការរស់នៅរបស់ពួកយើង ជីវិតរបស់ពួកយើង ក្រឡឹងតែជុំវិញសត្វចៀម ពួកវាផ្តល់ប្រាក់ចំណូលដល់ពួកយើង ពួកយើងឲ្យចំណីពួកវា និងថែទាំពួកវា តែឥឡូវលែងអាចដូចកាលពីមុនទៀតហើយ ។

ដោយឡែក អ្នកស្រី Akmah El-Hamidi គឺជាកសិករមួយរូបទៀតនៅតំបន់ហ្កាហ្សា និយាយថា គ្មានចំណីចិញ្ចឹមសត្វនោះទេ គ្មានចំបើង គ្មានស្មៅងាប់ទៀតទេ ។ ពួកយើងធ្លាប់មានសត្វចិញ្ចឹម ៤០ក្បាល ប៉ុន្តែឥឡូវនេះ សល់តែ ២០ក្បាលទេ ហើយអាចនឹងមានចំនួនតិចជាងនេះបន្ថែមទៀត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm