សំឡេងគ្រាប់ផ្ទុះត្រូវបានលាន់លឺត្រហឹង ផ្សែងយ៉ាងក្រាស់បានហុយឡើង ហើយសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបានបន្លឺឡើងពេញមួយយប់ ខណៈការវាយប្រហារដ៏សាហាវបំផុតរបស់អ៊ីស្រាអែលចំ តំបន់លំនៅឋាននៅកណ្តាលរដ្ឋធានីបេរូត(Beirut)ប្រទេសលីបង់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍១០ តុលាសប្ដាហ៍នេះ។

ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលប៉ះលើទីតាំងចំនួន២នៅកណ្តាលរដ្ឋធានីបេរូត បានសម្លាប់មនុស្ស ២២ នាក់ និងរបួសជាង ១០០ នាក់។

ទាំងនេះគឺជាការវាយប្រហារសាហាវបំផុតដាក់គោលដៅចំកណ្តាលរដ្ឋធានី ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកលើប្រទេសនេះកាលពីពីរសប្តាហ៍មុន។
មូលដ្ឋានកម្រិតការងាររបស់ទីក្រុង បាស្តា (Basta) ដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាមនិកាយស៊ុននី និងនិកាយស៊ីអ៊ីត អគារចាស់ពីរដែលមានកម្ពស់បី ឬបួនជាន់បានដួលរលំ។

អ្នករដ្ឋធានីបេរូត និយាយថា សំឡេងគ្រាប់ត្រូវបានលាន់លឺត្រហឹងចម្ងាយប្រហែលមួយគីឡូម៉ែត្រហើយពួកគេនៅតែរំជួលចិត្តដោយសារសំឡេងផ្ទុះដ៏គួរឲ្យរន្ធត់ទាំងនោះ។
អ៊ីស្រាអែលបានវាយលុកជាយក្រុងភាគខាងត្បូងបេរូតដដែលៗ លើបន្ទាយរបស់ចលនាក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍គឺជាលើកទីបី ដែលបានដាក់គោលដៅនៅកណ្តាលរដ្ឋធានីនេះ៕
