លោកស្រីអនុប្រធានាធិបតី Kamala Harris កំពុងនាំមុខអតីតប្រធានាធិបតីលោក Donald Trump ៤ពិន្ទុក្នុងចំណោមអ្នកបោះឆ្នោត នេះបើយោងតាមការស្ទង់មតិរបស់សេដ្ឋវិទូ និងស្ថាប័នតាមដានទស្សនៈសាធារណៈYouGov ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សបប្ដាហ៍នេះ។
លោកស្រី Harris នាំមុខ៤៩%ទល់នឹងលោកTrump ៤៥% ខណៈ៤%នៃអ្នកបោះឆ្នោតមិនប្រាកដ ។

លោកស្រី Harris ក៏បាននាំមុខលោក Trump ៣%ផងដែរក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។ ៤៧%នៃប្រជាសាស្រ្តបាននិយាយថាពួកគេនឹងបោះឆ្នោតឱ្យលោកស្រី Harris ធៀបនឹង ៤៤%ដែលមានគម្រោងបោះឆ្នោតឱ្យលោកTrump ក្នុងខែវិច្ឆិកាខាងមុខនេះ ។ចំនួន៥%នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួច មិនប្រាកដទេថានឹងបោះឲ្យបេក្ខជនរូបណា។

ចំណែកប្រភពពីសារព័ត៌មាន Reuters វិញចុះផ្សាយថា អ្នករស់នៅជាយក្រុង និងគ្រួសារដែលមានប្រាក់ចំណូលមធ្យម និងការវិភាគលើការស្ទង់មតិរបស់សារព័ត៌មាន Reuters និងស្ថាប័ន Ipsos បានបង្ហាញថាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានលុបបំបាត់គុណសម្បត្តិរបស់គូប្រជែងមកពីបក្សសាធារណរដ្ឋ គឺលោក Donald Trump នៅក្នុងសង្គមកណ្តាលដ៏ធំរបស់សហរដ្ឋអាមេរិក។
៩៥% នៃគណបក្សប្រជាធិបតេយ្យគ្រោងនឹងបោះឆ្នោតឲ្យលោកស្រី Harris ខណៈដែល៩០% នៃបក្សសាធារណរដ្ឋ និយាយថាពួកគេនឹងបោះឆ្នោតឲ្យលោក Trump៕