ហ្វីលីពីន អំពាវនាវឱ្យចិន និងអាស៊ាន ពន្លឿនការចរចាពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង

2024/10/11 05:31:03 pm        45

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានជំរុញបណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍ និងចិន នៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ (១០ តុលា) ពន្លឿនការចរចាជាបន្ទាន់លើក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ខណៈបន្តចោទប្រកាន់ទីក្រុងប៉េកាំង ពីការយាយី និងការបំភិតបំភ័យនៅដែនសមុទ្រ។

ថ្លែងនៅប្រទេសឡាវ ទៅកាន់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលោកនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) លោក Marcos បាននិយាយថា វឌ្ឍនភាពសំខាន់ៗគឺចាំបាច់ណាស់ ហើយគ្រប់ភាគីទាំងអស់ត្រូវតែ “បើកចំហដោយស្មោះស្ម័គ្រដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នាយ៉ាងធ្ងន់ធ្ងរ” និងកាត់បន្ថយភាពតានតឹង។

ប្រទេសចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តអាមេរិកមួយនេះ បានប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់នៅជិតដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយទីក្រុងម៉ានីល បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិន ពីសកម្មភាពកម្រោល ហើយទីក្រុងប៉េកាំង ខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថាការបង្កហេតុ និងការឈ្លានពានទឹកដីពីនាវាហ្វីលីពីន។

ទស្សនៈនៃក្រមប្រតិបត្តិដែនសមុទ្រនេះ ត្រូវបានព្រមព្រៀងគ្នាជាលើកដំបូងរវាងចិន និងអាស៊ាន ក្នុងឆ្នាំ២០០២ ប៉ុន្តែដំណើរការផ្លូវការនៃការបង្កើតមួយមិនបានចាប់ផ្តើមទេរហូតដល់ឆ្នាំ២០១៧។ ជាការឆ្លើយតបជុំវិញការលើកឡើងរបស់លោក Marcos អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) និយាយថា ប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចពិគ្រោះយោបល់លើក្រមប្រតិបត្តិ និង តែងតែប្រកាន់ជំហរលើការដោះស្រាយជម្លោះតាមរយៈការសន្ទនា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm