លោក Zelenskiy ច្រានចោលបទឈប់បាញ់ជាមួយរុស្ស៊ី ក្នុងពេលពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុប

2024/10/11 05:52:46 pm        114

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា បទឈប់បាញ់ជាមួយរុស្ស៊ីមិនស្ថិតក្រោមកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបទេ និងបានជំរុញឱ្យមានការគាំទ្រពីសំណាក់ប្រទេសលោកខាងលិចបន្ថែមទៀត នៅមុនរដូវរងាដ៏លំបាក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋធានីចំនួនបួន។

លោក Zelenskiy កំពុងស្វែងរកការជំរុញផ្នែកយោធា និងហិរញ្ញវត្ថុ ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល៤៨ម៉ោងទៅកាន់ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ទីក្រុងប៉ារីសប្រទេសបារាំង ទីក្រុងរ៉ូមប្រទេសអ៊ីតាលី និងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ក្នុងពេលមានការព្រួយបារម្ភអំពីការថយចុះនៃការគាំទ្រ ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែក្រោយ។

ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅទីក្រុងរ៉ូមសម្រាប់អាហារពេលល្ងាចពិភាក្សាការងារជាមួយ លោកស្រី Giorgia Meloni បន្ទាប់មកនាយករដ្ឋមន្រ្តីអ៊ីតាលី បានប្រកាសថាទីក្រុងរ៉ូមនឹងធ្វើជាម្ចាស់ផ្ទះ «សន្និសីទស្តារឡើងវិញ» ដើម្បីជួយដល់ការកសាងឡើងវិញនៅអ៊ុយក្រែន នៅថ្ងៃទី ១០ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

នៅមុនពេលនោះ លោក Zelenskiy បានពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីស បន្ទាប់មកលោកបានបដិសេធការរាយការណ៍ទៅប្រព័ន្ធផ្សព្វផ្សាយ ថាលោកមិនកំពុងពិភាក្សាអំពីលក្ខខណ្ឌនៃបទឈប់បាញ់ជាមួយរុស្ស៊ីនោះទេ។

លោកបានប្រាប់សារព័ត៌មានក្នុងរដ្ឋធានីប្រទេសបារាំងថា «នេះពុំមែនជាប្រធានបទនៃការពិភាក្សារបស់យើងទេ»។ លោកZelenskiy បានច្រានចោលផែនការសន្តិភាពណាមួយដែលពាក់ព័ន្ធនឹងការប្រគល់ទឹកដីទៅឱ្យរុស្ស៊ី ដោយលើកហេតុផលថា ទីក្រុងមូស្គូត្រូវតែដកកងទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែនជាមុនសិន។ លោក Zelenskiy បាននិយាយថា លោកនិង លោក Macron បានពិភាក្សាអំពី «ផែនការជ័យជំនះ» របស់ទីក្រុងគីវ ដើម្បីកម្ចាត់រុស្ស៊ី។

លោក Macron បានបញ្ជាក់ថា លោកបានអះអាងជាថ្មីពីការគាំទ្ររបស់ប្រទេសបារាំង «សម្រាប់ការទប់ទល់របស់អ៊ុយក្រែនប្រឆាំងការវាយលុករបស់រុស្ស៊ី»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm