សម្តេចធិបតីគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ​មាន​លក្ខណៈ​ជាក់ស្តែង និងការជំរុញសមាហរណកម្ម​សហគមន៍​អាស៊ី​បូព៌ា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូកបី លើកទី២៧

2024/10/11 06:02:59 pm        155

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៧ ទីក្រុងវៀងចន្ទន៍ សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់​អំពី​សារសំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្ម​សហគមន៍​អាស៊ីបូព៌ា​។

អង្គប្រជុំកំពូលអាស៊ានបូកបីលើកទី២៧ បានកោតសរសើរ​ចំពោះវឌ្ឍន​ភាពគួ​រ​ឱ្យស​ម្គាល់​ក្នុង​ការ​អនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០២៣-២០២៧)។ កិច្ច​ប្រជុំ​ក៏​បាន​គូសបញ្ជាក់ជាថ្មីនូវតួនាទីដ៏សំខាន់នៃយន្តការអាស៊ានបូកបីក្នុងការជំរុញ ការកសាង​សហគមន៍​តំបន់ និងការជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ដោយមាន អាស៊ាន​ជា​កម្លាំងចលករ។

កិច្ចប្រជុំបានអនុម័ត «សេចក្តីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ានបូកបី ស្តីពីការ​ពង្រឹង​ការ​តភ្ជាប់​ខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់តំបន់» គាំទ្រមូលបទឆ្នាំនេះស្តីពីការពង្រឹងភាពធន់ សាមគ្គីភាព និងចីរភាពតំបន់ ដើម្បី​ធ្វើ​ឱ្យអាស៊ានក្លាយជាអង្គការមួយដែលស្វាហាប់ និងបុរេសកម្ម​ដែល​មាន​សមត្ថ​ភាព​បន្សំ​នឹងគ្រោះ​​កាចនានា នាពេលអនាគត។

នៅក្នុងកិច្ចប្រជុំនោះផងដែរ សម្តេចធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ច សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ដែលមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្មសហគមន៍ អាស៊ីបូព៌ា តាម​រយៈ​ការ​ជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការពង្រឹងការតភ្ជាប់ក្នុងតំបន់ ការទាញ​យក​កាលា​នុវត្តភាពពីឧស្សាហកម្មដែលកំពុងលេចឡើងថ្មី ដើម្បីត្រៀម​កម្លាំង​រួច​ជា​ស្រេច​សម្រា​ប់​បំពាក់​អនាគតឌីជីថលដល់កម្មករនិយោជិក និងការកសាងភាពធន់ក្នុងតំបន់ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ហានិភ័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះសម្តេចធិបតី បានកោតសរសើរចំពោះ វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​ផែន​ការការងារសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបីឆ្នាំ២០២៣-២០២៤ និង​កិច្ច​ព្រម​ព្រៀង​ RCEP។

សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសបូកបីមានភាពអំណោយផល នៅក្នុងការរួមចំណែក ដល់​ការ​អភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី អាស៊ាន។ សម្តេចធិបតី ក៏បានជំរុញ​បណ្តាប្រ​ទេស​បូក​បី​ឲ្យ​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាស៊ាន ក្នុងការបំពាក់ជូនប្រជាជននូវអនាគតឌីជីថល និងបៃតង។ សម្តេចធិបតី ក៏បាន​គូ​ស​បញ្ជាក់ផងដែរ ថា ការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) និងប្រព័ន្ធ​ព័ត៌មាន​សន្តិសុខ ស្បៀងតំបន់អាស៊ាន (AFSIS) បានចូលរួមចំ​ណែក​យ៉ាង​សំខាន់ដល់ការ​កសាង​ភាព​ធន់នឹងគ្រោះ កាចនានា នាពេលអនាគត៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        47
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm