ប្រទេសបារាំង និងអាមេរិក ជំរុញឲ្យ UN ពង្រឹងកងទ័ពលីបង់ ឲ្យកាន់តែរឹងមាំ

2024/10/11 06:13:17 pm        135

សហរដ្ឋអាមេរិក និងប្រទេសបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការពង្រឹងកងទ័ពរបស់ប្រទេសលីបង់ នឹងមានសារៈសំខាន់ខ្លាំងក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានគោលបំណងរក្សាសន្តិភាពនៅតាមព្រំដែនរបស់ប្រទេសនេះ ជាមួយអ៊ីស្រាអែល ។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក លោក Robert Wood បាននិយាយទៅកាន់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥រូបថា សហគមន៍អន្តរជាតិត្រូវតែផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន លើការពង្រឹងស្ថាប័នរដ្ឋរបស់ប្រទេសលីបង់។

លោកបាននិយាយថា «សេចក្តីសម្រេចចំពោះវិបត្តិនេះ ពុំមែនប្រទេសលីបង់កាន់តែទន់ខ្សោយនោះទេ វាជាប្រទេសលីបង់ដ៏រឹងមាំ និងអធិបតេយ្យភាពពិតប្រាកដ ត្រូវបានការពារដោយកម្លាំងសន្តិសុខស្របច្បាប់ ដែលមាននៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលីបង់។

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានកំណត់អាណត្តិដោយសេចក្តីសម្រេចលេខ១៧០១ អនុម័តកាលពីឆ្នាំ២០០៦ ដើម្បីជួយដល់កងទ័ពលីបង់ រក្សាតំបន់ព្រំដែនភាគខាងត្បូងរបស់ខ្លួនជាមួយអ៊ីស្រាអែលដោយគ្មានអាវុធ ឬបុគ្គលិកប្រដាប់អាវុធក្រៅពីរដ្ឋលីបង់។

កាលពីមួយឆ្នាំមុន ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់ផ្លោងទៅលើអ៊ីស្រាអែល ដើម្បីជួយដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅពេលចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា។ ជម្លោះ បានរីកធំឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈអ៊ីស្រាអែល បានវាយប្រហារតាមអាកាស និងបានបើកការវាយលុក នៅភាគខាងត្បូងប្រទេសលីបង់។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ លោក Nicolas de Riviere បាននិយាយថា បទឈប់បាញ់បន្ទាន់មួយគឺត្រូវការជាចាំបាច់ ហើយសំណើសម្រាប់បទឈប់បាញ់រយៈពេល២១ ថ្ងៃ ដែលបានដាក់ចេញដោយប្រទេសបារាំង និងសហរដ្ឋអាមេរិក កាលពីខែមុន នៅតែរក្សាទុក។ លោក Wood បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការឆ្ពោះទៅរកដំណោះស្រាយផ្នែកការទូត ប៉ុន្តែពុំបាននិយាយអំពីបទឈប់បាញ់នោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm