អភិបាលរដ្ឋ Colorado សហរដ្ឋអាមេរិក លោក Jared Polis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស១២នាក់ដែលបានជាប់ក្នុងជម្រៅ ៣០០ម៉ែត្រ នៅក្រោមដីរយៈពេល៦ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា នៅក្នុងអតីតអណ្តូងរ៉ែមាសនៅរដ្ឋ Colorado ដែលបច្ចុប្បន្ននេះជាកន្លែងទាក់ទាញទេសចរណ៍មួយ ត្រូវបានជួយសង្គ្រោះ។
មន្ត្រី បាននិយាយថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជណ្ដើរយន្តជួបឧបទ្ទវហេតុ។

តម្រួតតំបន់ លោក Jason Mikesell បានប្រាប់អ្នកសារព័ត៌មានថា អ្នកឆ្លើយតប បានជួសជុលជណ្តើរយន្តឲ្យដំណើរឡើងវិញ ហើយបាននាំមនុស្សដែលជាប់ រួមមាន អ្នកទេសចរ១១នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ដែលយកចេញបានម្តងបួននាក់។

ក្រុមមន្ត្រី និយាយថា ឧបទ្ទវហេតុនៅកន្លែងទាក់ទាញភ្ញៀវទេសចរដែលជាអតីតជាអណ្តូងរ៉ែមាស Mollie Kathleen ក្នុងទីក្រុង Cripple Creek រដ្ឋ Colorado បានកើតឡើងនៅពេលថ្ងៃត្រង់ ខណៈជណ្តើរយន្តបានដំណើរការទៅដល់ប្រហែលពាក់កណ្តាលនៃអណ្តូងរ៉ែ បានធ្វើការការខុសប្រក្រតី បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសស្រាល៤នាក់។