
ភ្នំពេញ៖ ដោយសារមានពលរដ្ឋមួយចំនួនមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ដែលធ្វើឱ្យមានការហក់ឡើងវិញនូវការចម្លងនៅតាមខេត្តមួយចំនួន ហើយក្នុងនោះការឆ្លងជំងឺកូវី ដ-១៩ ធ្ងន់ធ្ងរ និងការស្លាប់មាននៅក្នុងចំណោមបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង។ ហេតុនេះ សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតអនុ វត្តយុទ្ធនាការជាតិ«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» និងជំរុញការចាក់វ៉ាក់សាំងកូវី ដ-១៩ ដល់ប្រជាពលរដ្ឋក្នុងទីតាំងរបស់ខ្លួន។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេ ញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។
លិខិតដដែលក៏បានស្នើឱ្យអប់រំ ផ្សព្វផ្សាយ ស្ដីពីការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់កុមារ និងប្រជា ពលរដ្ឋទៅទទួលវ៉ាក់សាំងឱ្យបានឆាប់បំផុត។ តាមដានរកអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ យកចិត្ត ទុកដាក់ផ្ដល់មធ្យោបាយគាំទ្រសមស្រប ដើម្បីជួយជនងាយរងគ្រោះដូចជា អ្នកមានជំងឺប្រចាំកាយ មនុស្សចាស់ជរាខ្វះទីពឹង ជនពិការ សហគមន៍ក្រីក្រ និងដាច់ស្រយាល ដើម្បីឱ្យទទួលបានវ៉ាក់សាំង គ្រប់គ្នា ព្រមទាំងបន្តជំរុញការអប់រំ ផ្សព្វផ្សាយ ខ្លឹមសារនៃយុទ្ធនាការជាតិជាដើម៕ ដោយ៖ គង់ ឌិន

