តាមរយៈប្រអប់បណ្តឹងអនាមិក ក្រសួងការងារទទួលបានបណ្តឹងចំនួន១២ ខណៈទើបដាក់ឲ្យ​ដំណើរការ​ថ្មីៗនេះ

2024/10/11 08:32:58 pm        275

បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរ​ការ​នូវ​ប្រអប់​បណ្តឹង​អនាមិក កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ ដែលសាធារណជនអាចដាក់ពាក្យបណ្តឹងអនាមិក។ គិត​មកដល់ពេលនេះ ក្រសួងការងារទទួលពាក្យបណ្តឹងរហូតចំនួន ១២បណ្តឹង ពីជនអនាមិក។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងនាល្ងាចថ្ងៃទី១១ ខែតុលា ថា គោលបំណង​ការ​ដាក់​ឱ្យ​ដំណើរការនូវប្រអប់បណ្តឹងអនាមិកនេះ គឺដើម្បីឲ្យសាធារណជនធានានូវគណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ក៏ដូចជាដើម្បីបង្ការ ការឆបោក ឬការមិនទទួលខុសត្រូវរបស់បុគ្គលណាមួយ ក៏ដូចជាដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​នូវ​រាល់​មតិ ឬសំណើរនានា ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់ ឬភាពមិនពេញចិត្ត ឬភាពមន្ទិល​សង្ស័យ ឬចង់ប្តឹងបុគ្គលណាមួយ ដោយពុំមាន​តម្រូវ​ឲ្យ​បង្ហាញ​អត្ត​សញ្ញាណ​របស់​ម្ចាស់​បណ្តឹង​នោះ​ឡើយ​។

ពាក់ព័ន្ធការដាក់ឱ្យដំណើរការនូវប្រអប់បណ្តឹងអនាមិកខាងលើនេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីពជាតិ បានលើកឡើងពីការគាំទ្រ និងមានសុទិដ្ឋិនិយមថា ចំពោះ​អ្វី​ដែល​ចំណាត់​ការ​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន​យក​ចិត្ត​ទុក​ដាក់​ទៅលើបញ្ហាបណ្តឹងអនាមិកនេះ ពីព្រោះកន្លងទៅ រាល់ពាក្យបណ្តឹងផ្សេងៗ គឺប្រជា​ពលរដ្ឋ ពិបាកក្នុងការប្តឹងនូវការព្រួយបារម្ភ ជាពិសេសកម្មករនិយោជិតដែលបារម្ភថា នៅពេល​ដែល​បង្ហាញអត្តសញ្ញាណ ធ្វើឲ្យពួកគាត់ ឬនិយោជក ឬក៏ធ្វើឲ្យភាគីណាមួយដឹង អាចនឹង​បញ្ឈប់​ពី​ការងារ ឬជាការគុំគួនជាដើម។

កាលពីថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យដំណើរការនូវប្រអប់បណ្តឹងអនាមិក ដើម្បី​ធានា​នូវ​គណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដែលសាធារណជនអាចដាក់ពាក្យបណ្តឹងអនាមិក តាមរយៈ​គេហទំព័រ​របស់ក្រសួង ឬអាចភ្ជាប់តាមរយៈការស្កេន QR Code ដែលភ្ជាប់ជូនក្នុងឯកសារ។

ជាមួយនេះ ក្រសួងការងារ ក៏បានលើកទឹកិត្តដល់សាធារណជន កម្មករនិយោជិត និងនិយោជក ប្រើប្រាស់នូវប្រអប់បណ្តឹងអនាមិកនេះ ដើម្បីទទួលបានការឆ្លើយតបពីក្រសួងនូវរាល់មតិ ឬសំណើរនានា ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់ ឬភាពមិនពេញចិត្ត ឬភាពមន្ទិលសង្ស័យ ឬចង់ប្តឹងបុគ្គលណាមួយ ដោយពុំមានតម្រូវឲ្យបង្ហាញអត្តសញ្ញាណរបស់ម្ចាស់បណ្តឹងនោះឡើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm