ក្រសួងទេសចរណ៍ និងអាជីវកម្មពាក់ព័ន្ធសហការផ្តល់សេវាល្អជូនទេសចរជាតិ-អន្តរជាតិ​ទស្សនា​បុណ្យអុំទូក

2024/10/11 08:55:07 pm        203

ខណៈព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះព្រះខែ​ឆ្នាំ​២០២៤​នេះ នឹងទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនានៅរាជធានីភ្នំពេញច្រើន ក្រសួងទេសចរណ៍ និង​បណ្តាអាជីវកម្មពាក់ព័ន្ធនានា ក្នុងវិស័យទេសចរណ៍ បានបង្ហាញកិច្ចសហការគ្នាថា នឹងបង្កើន​ការ​ផ្តល់​សេវាបដិសណ្ឋារកិច្ចល្អជូន មិនតំឡើងថ្លៃសេវាកម្ម និងពង្រឹងគុណភាពសេវាកម្ម សុវត្ថិភាព​ល្អ​បំផុតជូនទេសចរជាតិអន្តរជាតិ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងប្រាប់ BTV នៅថ្ងៃ​ទី១១ ខែតុលានេះថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ក៏ដូចឆ្នាំកន្លងទៅដែរ ក្រសួង​ទេសចរណ៍​នឹងរៀបចំ​វេទិកា​សម្រាប់​ទទួល​ទេសចរ​អន្តរជាតិ​ចូលអង្គុយ​ទស្សនា​ការ​ប្រណាំង​ទូក និងមានការរៀបចំប្រទីបទេសចរណ៍ ហើយបន្ថែមលើការងារនេះ ក្រសួងក៏​បាន​ណែនាំ​ឲ្យ​មន្ទីរទេសចរណ៍ ក៏ដូចមូលដ្ឋានអាជីវកម្មនានា រួមគ្នាផ្សព្វផ្សាយ​កញ្ចប់​ទេសចរណ៍​ទស្សនា​បុណ្យ​អុំទូកទៅក្រៅប្រទេស និងសហការនាំគ្នាផ្តល់សេវាបដិសណ្ឋារកិច្ចល្អ គុណភាព សុវត្ថិភាព ផ្តល់ភាពកក់ក្តៅជូនភ្ញៀវ កុំដំឡើងថ្លៃស្នាក់នៅ ម្ហូបអាហារ និងថ្លៃសេវាកម្មនានាទៀត។

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា ក្រសួងបានណែនាំ​អាជ្ញាធរមូលដ្ឋាន និងអាជីវកម្មទេសចរណ៍ នាំគ្នាផ្តល់សេវាបដិសណ្ឋារកិច្ចឲ្យបានល្អ ក្នុងព្រះរាជពិធីបុណ្យអុំទូ​ក​នេះ​។ កុំតំឡើងថ្លៃស្នាក់នៅ និងថ្លៃសេវាកម្មនានាទៀត ហើយត្រូវផ្តល់សេវាឲ្យមានគុណភាព កក់ក្តៅ ទើប​អាចធនាទាក់ទាញទេសចរប្រកបដោយនិរន្តរភាព និងធ្វើឲ្យភ្ញៀវ​ជួយ​ផ្សព្វផ្សាយ​ល្អ​ពីកម្ពុជា​ថែមទៀត​។

នៅក្នុងព្រឹត្តិការណ៍ព្រះរាជបុណ្យអុំទូកខាងមុខនេះ បណ្តាមូលដ្ឋានអាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នឹង​ឱកាសនេះផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ផ្សព្វផ្សាយម្ហូបអាហារ ផលិតផល វប្បធម៌​ទេសចរណ៍ខ្មែរ ឲ្យបានល្អបំផុត ដើម្បីឲ្យទេសចរជាតិ អន្តរជាតិ ទទួលបាន​បទ​ពិសោធន៍​បែប​ប្រពៃណីវប្បធម៌ខ្មែរ ក្នុងឱកាសថ្ងៃបុណ្យអុំទូកនោះ ពិសេសគឺជំរុ​ញ​ឲ្យភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ម្តងហើយ មកទស្សនាកម្ពុជាម្តងទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ៣ថ្ងៃ ឆ្នាំ២០២៣កន្លងទៅ ទូទាំងប្រទេស ទទួលបានទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្តបានប្រមាណជាង៦លាននាក់ ហើយព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២៤ ដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ក្រសួងទេសចរណ៍រំពឹងទូទាំងប្រទេសនឹងទាក់ទាញទេសចរជាតិអន្តរជាតិដើរទស្សនាកើនលើសឆ្នាំ២០២៣ ក្នុងនោះទេសចរជាតិអន្តរជាតិ មកទស្សនារាជធានីភ្នំពេញនឹងកើនលើស៥លាននាក់៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm