លោក អាមៀ សៃអ៊ីដ អ៊ីរ៉ាវ៉ានី ( Amir Saeid Iravani) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មិនស្វែងរកជម្លោះ ឬការកើនឡើងភាពតានតឹង នៅក្នុងតំបន់នោះទេ ប៉ុន្តែបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានណាមួយ ដែលគំរាមកំហែងដល់ផលប្រយោជន៍ និងសន្តិសុខសំខាន់របស់ប្រទេសនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ លោក អ៊ីរ៉ាវ៉ានី បានសង្កត់ធ្ងន់លើសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការការពារខ្លួន ស្របតាមច្បាប់អន្តរជាតិ។
លោកបានថ្លែងថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងអនុវត្តសិទ្ធិការពារខ្លួនដោយគ្មានការសង្ស័យ និង អនុលោមតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ ហើយនឹងប្រាប់ក្រុមប្រឹក្សាសន្តិសុខអំពីការឆ្លើយតបស្របច្បាប់របស់ខ្លួន»។

ដោយលើកឡើងពីស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសលីបង់ លោក អ៊ីរ៉ាវ៉ានី បានព្រមានថាប្រទេសនេះ កំពុងស្ថិតក្នុងស្ថានភាពនៃការដួលរលំផ្នែកមនុស្សធម៌ ដោយជំរុញឲ្យសហគមន៍អន្តរជាតិការពារកុំឲ្យស្ថានការណ៍នេះ កាន់តែអាក្រក់ៗឡើងនោះ។ «ជំនួយមនុស្សធម៌ ត្រូវតែទៅដល់ប្រទេសលីបង់ ដោយពុំមានការរារាំង។
លោកបានទទូចថា៖«សហគមន៍អន្តរជាតិ ត្រូវតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភ័ស្តុភារចាំបាច់ភ្លាមៗ ដើម្បីធានាថា ការផ្គត់ផ្គង់សំខាន់ៗ ទៅដល់ប្រជាជនដែលកំពុងរងផលប៉ះពាល់»។