តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUN ថា អ៊ីស្រាអែល ចាត់ទុកការស្លាប់ជនស៊ីវិលលីបង់ថា ជាការខូចខាតដែលកើតឡើងដោយចៃដន្យ និងដោយគ្មានបំណង។
លោកបានគូសបញ្ជាក់ថា៖«ភាពអាម៉ាស់នៃការវាយប្រហារទាំងនេះ កំពុងបង្កឲ្យមានភាពច្របូកច្របល់។ ពួកគេមួយចំនួន បានកំណត់គោលដៅលើសង្កាត់ខ្លះដែលមានប្រជាជនច្រើន នៅទីក្រុងបេរូត និងទីក្រុងលីបង់ដទៃទៀត។ វាហាក់បីដូចជាថា អាជ្ញាធរនៅទីក្រុងហ្ស៊េរុយសាឡឹមខាងលិច មិនត្រឹមតែមានចេតនាជាន់ឈ្លីគោលការណ៍នៃច្បាប់អន្តរជាតិប៉ុណ្ណោះទេ ពួកគេថែមទាំងចាត់ទុកជនការស្លាប់ជនស៊ីវិលថា ជាការខូចខាតដែលកើតឡើងដោយចៃដន្យ និងដោយគ្មានបំណង»។
យោងតាមលោក Nebenzya «ការកើនឡើងនៃអំពើហិង្សាដែលមិនធ្លាប់មានពីមុនមក ហួសពីដែនកំណត់នៃតំបន់ជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែល កំពុងបង្កអស្ថិរភាពដល់បណ្តាប្រទេសមជ្ឈិមបូព៌ា កាន់តែច្រើនឡើង។