ការស៊ើបអង្កេតរបស់ UN បានចោទប្រកាន់អ៊ីស្រាអែលពីបទឧក្រិដ្ឋកម្ម «សម្លាប់រង្គាល» នៅហ្កាហ្សា

2024/10/11 11:22:46 pm        27


ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) បានឲ្យដឹងថា ខ្លួនបានរកឃើញថា អ៊ីស្រាអែលបានអនុវត្តគោលនយោបាយព្រមព្រៀងគ្នាមួយ ក្នុងការបំផ្លាញប្រព័ន្ធថែទាំសុខភាព នៅតំបន់ហ្កាហ្សា ក្នុងសង្គ្រាមហ្កាហ្សា ជាសកម្មភាពដែលទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយសារការសម្លាប់រង្គាល។

សេចក្តីថ្លែងការណ៍របស់អតីតឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Navi Pillay ដែលត្រូវបានចេញផ្សាយនៅមុនមានរបាយការណ៍ពេញលេញ បានចោទប្រកាន់អ៊ីស្រាអែលថា បាន «វាយប្រហារដោយឥតឈប់ឈរ និងដោយចេតនាលើបុគ្គលិក និងទីតាំងពេទ្យ» នៅក្នុងសង្រ្គាម ដែលបង្កឡើងដោយការវាយប្រហារបង្ហូរឈាមឆ្លងព្រំដែនបស់ពួកសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

នៅមុនការបង្ហាញរបាយការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ ខែតុលា លោកស្រី Pillay បានប្រាប់ថា៖ «ជាពិសេស កុមារបានទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទាំងដោយផ្ទាល់ និងដោយប្រយោល ដោយសារការដួលរលំនៃប្រព័ន្ធសុខាភិបាល»។

អ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្កាហ្សា ប្រតិបត្តិការពីតំបន់ដែលមានប្រជាជនរស់នៅច្រើន ក្នុងនោះរួមទាំងផ្ទះឯកជន សាលារៀន និងមន្ទីរពេទ្យ ហើយខ្លួននឹងវាយប្រហារគ្រប់ទីកន្លែងដែលពួកគេបានបង្ហាញខ្លួន ស្របពេលដែលព្យាយាមជៀសវាងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ។ តែក្រុមហាម៉ាស់បដិសេធការលាក់ខ្លួនពួកសកម្មប្រយុទ្ធ អាវុធ និងប៉ុស្តិ៍បញ្ជាការ ក្នុងចំណោមជនស៊ីវិល។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ស៊ើបអង្កេតរបស់ UN ក៏បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលពីបទសម្លាប់ និងធ្វើទារុណកម្មបុគ្គលិកពេទ្យដោយចេតនា ដោយបានកំណត់គោលដៅលើរថយន្តពេទ្យ និងការរឹតបន្តឹងការអនុញ្ញាតឲ្យអ្នកជំងឺចាកចេញពីតំបន់ឡោមព័ទ្ធហ្កាហ្សាស្ទ្រីប៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm