បារាំង និងសហរដ្ឋអាមេរិក ជំរុញឲ្យពង្រឹងកងទ័ពលីបង់ ខណៈផ្ទុះសង្រ្គាមរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល

2024/10/11 11:26:38 pm        32

សហរដ្ឋអាមេរិក និងបារាំង និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការពង្រឹងកងទ័ពលីបង់ នឹងសំខាន់ចំពោះការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ដែលមានគោលដៅរក្សាសន្តិភាពនៅតាមព្រំដែនរបស់ប្រទេសមួយនេះ ជាមួយអ៊ីស្រាអែល ។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅ UN លោក Robert Wood បាននិយាយប្រាប់ជំនួបក្រុមប្រឹក្សាសន្តិសុខមានសមាជិក ១៥ប្រទេសថា សហគមន៍អន្តរជាតិ ត្រូវតែផ្តោតសំខាន់លើកិច្ចខិតខំរបស់ខ្លួនលើការពង្រឹងស្ថាប័នរដ្ឋលីបង់ ។

លោកនិយាយថា សេចក្តីសម្រេចចំពោះវិបត្តិមួយនេះ មិនត្រូវធ្វើឲ្យប្រទេសលីបង់ចុះខ្សោយនោះទេ ។ វាត្រូវតែជាលីបង់មានអធិបតេយ្យភាពពិតប្រាកដ និងខ្លំាក្លា ការពារដោយកងកម្លាំងសន្តិសុខស្របច្បាប់ តំណាងដោយកងកម្លាំងប្រដាប់អាវុធលីបង់ ។

លោក Wood និយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការឆ្ពោះទៅរកដំណោះស្រាយការទូត ប៉ុន្តែលោកពុំបានអះអាងពីបទឈប់បាញ់នោះទេ ។

ខណៈពេលនោះដែរ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ UNលោក Nicolas de Riviere និយាយថា បទឈប់បាញ់បន្ទាន់ ត្រូវការជាចាំបាច់ ហើយសំណើសម្រាប់បទឈប់បាញ់រយៈពេល ២១ថ្ងៃ ដាក់ជូនដោយបារាំង និងសហរដ្ឋអាមេរិក កាលពីខែមុន នៅតែមានដដែល ។

បេសកកម្មថែរក្សាសន្តិភាពរបស់ UN មានឈ្មោះ UNIFIL ដែលត្រូវបានកំណត់ដោយសេចក្តីសម្រេចលេខ ១៧០១ បានអនុម័តកាលពីឆ្នាំ ២០០៦ ដើម្បីជួយកងទ័ពលីបង់រក្សាតំបន់ព្រំដែនភាគខាងត្បូងរបស់ខ្លួនជាមួយអ៊ីស្រាអែល ឲ្យគ្មានអាវុធ ឬកងកម្លាំងប្រដាប់អាវុធ ជាជាងរដ្ឋលីបង់ ។ នោះហើយនាំឲ្យមានការរង្កៀសចិត្តជាមួយកងកម្លាំងប្រដាប់អាវុធធន់ធ្ងន់ហេសបូឡាគាំដោយអ៊ីរ៉ង់ ។

កាលពីរយៈពេល ១ឆ្នាំមុន ក្រុមហេសបូឡា បានផ្ទុះអាវុធជាមួយអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ នៅពេលចាប់ផ្តើមសង្រ្គាមហ្កាហ្សា ។

ជម្លោះមួយនេះ បានឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពេលដែលអ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាស និងវាយប្រហារតាមជើងគោកលើតំបន់ភាគខាងត្បូងប្រទេសលីបង់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm