អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា មនុស្ស ៤នាក់ បានស្លាប់ ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើតំបន់ភាគខាងកើត Odesa របស់អ៊ុយក្រែននាថ្ងៃសុក្រនេះ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមជួយសង្រ្គោះ ជម្លៀសមនុស្ស និងសែងសាកសពចេញពីអគាររងការខូចខាត ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំងថតវីដេអូមួយនេះបានឡើយ ប៉ុន្តែពួកគេ អាចបញ្ជាក់បានពីកាលបរិច្ឆេតថតវីដេអូពីសេចក្តីថ្លែងការណ៍ចេញដោយលោកអភិបាល Oleh Kiper នៅលើបណ្តាញព័ត៌មានសង្គម Telegram ។
លោក Kiper និយាយថា មីស៊ីលបាលីស្ទិក បានវាយប្រហារអគារកម្ពស់ ២ជាន់ ជាទីដែលជនស៊ីវិលរស់នៅ និងធ្វើការនៅទីនោះ ។ ចំណែកឯមនុស្ស ១០នាក់ផ្សេងទៀត បានរងរបួស ៕