រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃសុក្រនេះថា វាសំខាន់អាស្រ័យលើប្រជាពលរដ្ឋលីបង់ដែលត្រូវសម្រេចចិត្តពីអនាគតរបស់ពួកគេ ចំពេលដែលគេមើលឃើញថាជាក្តីកង្វល់ធំនៅអាស៊ី គឺជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
ថ្លែងនៅក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាស៊ីបូព៌ា លោក Blinken និយាយថា ក្តីបារម្ភពីតំបន់មជ្ឈិមបូព៌ា កើតចេញពីការសន្ទនាជាមួយក្រុមមេដឹកនាំផ្សេងទៀត អំឡុងពេលដែលលោកលើកឡើងថា ទីក្រុងវ៉ាស៊ីងតោន តាំងចិត្តចំពោះវិស័យការទូត ដើម្បីគ្រប់គ្រងស្ថានការ ។
លោកបាននិយាយប្រាប់ក្រុមអ្នកយកសារព័ត៌មានថា ប៉ុន្តែការសម្រេចចិត្តជាមូលដ្ឋានគ្រឹះ ពីវិធីសម្រេចបាន ការសម្រេចចិត្តទាំងអស់នោះ គឺធ្លាក់លើពលរដ្ឋលីបង់ ។
លោក Blinken បាននិយាយផងដែរថា សហរដ្ឋអាមេរិក បានចូលរួមដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដើម្បីសង្កត់ធ្ងន់ថាតើវាចាំបាច់បែបណាកាលដែលតម្រូវការមនុស្សធម៌របស់ប្រជាពលរដ្ឋនៅហ្កាហ្សា អាចឈានដល់នោះ ។
លោកបន្តថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនពីការវាយប្រហាររបស់ក្រុមហេសបូឡា ហើយដូចគ្នានឹងសហរដ្ឋអាមេរិក ពួកគេមានចំណាប់អារម្មណ៍ច្បាស់លាស់ និងស្របច្បាប់ ក្នុងការបង្កើតបរិស្ថានជាទីដែលមនុស្សរាប់សែននាក់ នៅតំបន់ភាគខាងត្បូងលីបង់ និងតំបន់ភាគខាងជើងអ៊ីស្រាអែល អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ៕