អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយនៅថ្ងៃសុក្រនេះថា ការកើនឡើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយដល់សន្តិសុខសកលលោក ហើយអ្វីៗត្រូវតែធ្វើ ដើម្បីចៀសវាងសង្រ្គាមពេញបន្ទុកនៅក្នុងប្រទេសលីបង់ ។
លោកថា ពួកយើងបានមើលឃើញសោកនាដកម្មដ៏ធំធេងនៅក្នុងប្រទេសលីបង់ ហើយពួកយើងត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសសង្គ្រាមពេញបន្ទុកនៅក្នុងប្រទេសលីបង់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ លោក Guterres បានថ្កោលទោសផងដែរការវាយប្រហាររបស់អ៊ីស្រាអែលដែលបណ្តាលឲ្យរបួសបុគ្គលិក UN ។
លោកនិយាយថា អ្វីដែលកើតឡើង ជាក់ស្តែងត្រូវតែថ្កោលទោស ។ មាននូវប្រតិកម្មពីភាគីជាច្រើនសាមគ្គីភាពជាមួយកងរក្សាសន្តិភាពដែលរងរបួស និយាយប្រាប់អ៊ីស្រាអែលយ៉ាងច្បាស់ថា ឧបទ្ទេវហេតុមួយនេះ មិនអាចអត់ឱនបានទេ ហើយមិនត្រូវកើតឡើងម្តងទៀតជាដាច់ខាត ៕


