ក្រុមហេសបូឡា បង្កើតបញ្ជាការថ្មីសម្រាប់សង្រ្គាមជើងគោកយូរអង្វែងជាមួយអ៊ីស្រាអែល

2024/10/12 02:44:25 am        79

ក្រុមហេសបូឡា កំពុងត្រៀមខ្លួនសង្រ្គាមរយៈពេលយូរនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយអ៊ីស្រាអែលសម្លាប់មេដឹកនាំកំពូលរបស់ពួកគេ ជាមួយនឹងបញ្ជាការយោធាថ្មីដឹកនាំការបាញ់គ្រាប់រ៉ុក្កែត និងសង្រ្គាមជើងគោកជាមួយអ៊ីស្រាអែល ។ នេះបើយោងតាមការឲ្យដឹងពីប្រភពចំនួន ២ដែលជិតស្និតនឹងប្រតិបត្តិការរបស់ពួកគេ ។

កម្លាំងរបស់ក្រុមហេសបូឡា បានថមថយ ដោយសារការវាយប្រហាររយៈពេល ៣សប្តាហ៍របស់អ៊ីស្រាអែល ពិសេសការសម្លាប់មេដឹកនាំរបស់ពួកគេគឺលោក Sayyed Hassan Nasrallah ។

បច្ចុប្បន្ន មិត្ត និងសត្រូវដូចគ្នា កំពុងរកវិធីទប់ទល់ឲ្យមានប្រសិទ្ធិភាពជាមួយទាហានអ៊ីស្រាអែល ដែលបានឆ្លងព្រំដែនចូលប្រទេសលីបង់ ធ្វើយ៉ាងណារុញច្រានពួកគេឲ្យចេញពីព្រំដែនទៅវិញ ។

ប្រភពចំនួន ៤ដែលជិតស្និតនឹងប្រតិបត្តិការរបស់ពួកគេ បានឲ្យដឹងថា ក្រុមប្រដាប់អាវុធធន់ធ្ងន់គាំទ្រដោយអ៊ីរ៉ង់មួយនេះ នៅមានស្តុកអាវុធដ៏ច្រើនសន្ធឹកសន្ធាប់ទៀត រួមទាំងមីស៊ីលតម្រង់គោលដៅដ៏មានឥទ្ធិពលបំផុតរបស់ពួកគេផងដែរ ដែលពុំទាន់បានប្រើនៅឡើយទេ បើទោះបីជាមានរលកនៃការវាយប្រហារតាមច្រកអាកាសដែលអ៊ីស្រាអែលនិយាយថា បានកម្ទេចកាំភ្លើងធំរបស់ពួកគេក៏ដោយ ។

បញ្ជាការក្រុមហេសបូឡា បានរងការអាក់ខានប៉ុន្មានថ្ងៃដំបូង ក្រោយការធ្វើឃាតរបស់លោក Nasrallah កាលពីថ្ងៃទី ២៧ ខែកញ្ញា រហូតដល់ក្រុមជីវពលស៊ីអ៊ីតមួយនេះ បង្កើតបន្ទប់ប្រតិបត្តិការថ្មី នៅរយៈពេល ៧២ម៉ោងក្រោយមក ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm