ភ្លើងឆេះព្រៃជាប់កំណត់ត្រាដែលឆាបឆេះទូទាំងប្រទេសប៉េរូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសមួយនេះ ដូចជាវាលស្មៅ ព្រៃស្ងួត តំបន់ឆ្នេរ ហើយធ្វើឲ្យតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន រងការឆាបឆេះម្តងហើយម្តងទៀត ។
នៅតំបន់ភាគខាងជើងប៉េរូ រូបភាពសត្វខ្លាឃ្មុំរត់គេចចេញពីភ្លើងឆេះព្រៃឆាបឆេះព្រៃស្ងួតទៅកាន់ទីក្រុងក្បែរៗ ត្រូវថតបានដោយអ្នកស្រុកដែលមានការភិតភ័យ ។
ខ្លារខិននៅតំបន់ភាគខាងត្បូងព្រៃជប់ភ្លៀងអាម៉ាហ្សូន គ្មានកន្លែងណាត្រូវទៅ ត្រូវងាប់នៅជាប់នឹងដើមឈើ ។
វាលស្មៅ និងវាលទំនាបនៅជុំវិញប្រទេសមួយនេះ ដែលដើរតួយ៉ាងសំខាន់ក្នុងការស្តុកទឹកនោះ បានក្លាយជាផេះ ។
លោក Paul Rosalie គឺជាអ្នកអភិរក្ស និងជាស្ថាបនិកបង្កើតអង្គការ JungleKeepers គឺជាអង្គការក្រៅរដ្ឋាភិបាលដែលល្បាត និងអភិរក្សព្រៃជប់ភ្លៀងអាម៉ាហ្សូននៅប្រទេសប៉េរូ និយាយថា ព្រៃជប់ភ្លៀងជាធម្មតាមិនអាចឆេះបានទេ ប៉ុន្តែឥឡូវបានឆាបឆេះអណ្តើក ពស់ បក្សី និងសត្វខ្លារខិន ក្រោយការល្បាតរបស់ក្រុមការងារលោកកាលពីពេលថ្មីៗនេះ ។
ដោយឡែក ប្រព័ន្ធព័ត៌មានសត្វព្រៃសកល(GWIS) ដែលតាមដានភ្លើងឆេះព្រៃដោយផ្កាយរណប បង្ហាញករណីភ្លើងឆេះព្រៃប្រហែល ១០.៤០០លើនៅប្រទេសប៉េរូ ក្នុងឆ្នាំ ២០២៤នេះ ពោលគឺច្រើនជាងទ្វេដងកំណត់ត្រាលើកមុនកាលពីឆ្នាំ ២០២០ ៕


