មេដឹកនាំអាល្លឺម៉ង់ នឹងពិភាក្សាជាមួយមេដឹកនាំទួរគី អំពីមជ្ឈិមបូព៌ា និងអ៊ុយក្រែន នៅទីក្រុង Istanbul

2024/10/12 02:53:05 am        74

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃសុក្រ (ទី១១ ខែតុលា) នេះ បាននិយាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នឹងជួបជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅទីក្រុង Istanbul នាថ្ងៃទី១៩ ខែតុលា ជាកន្លែងដែលមេដឹកនាំទាំង២ នឹងពិភាក្សាអំពីសង្គ្រាម នៅអ៊ុយក្រែន និងស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាល អ្នកនាំពាក្យរូបនេះ បានប្រាប់ថា បញ្ហាទេសន្តរប្រវេសន៍ ក៏ដូចជាបញ្ហាគោលនយោបាយទ្វេភាគី រួមជាមួយនឹងសេដ្ឋកិច្ច ក៏នឹងស្ថិតនៅក្នុងរបៀបវារៈនៃការពិភាក្សានេះផងដែរ។

អ្នកនាំពាក្យបាននិយាយបន្ថែមថា ប្រទេសទួរគី គឺជាដៃគូដ៏សំខាន់ សម្រាប់ប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធទៅនឹងប្រធានបទទេសន្តរប្រវេសន៍ និងសង្គ្រាម នៅអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា៖ «រដ្ឋាភិបាលសហព័ន្ធ កំពុងពិភាក្សាបន្តជាមួយប្រទេសទួរគី ស្ដីពីបញ្ហាគោលនយោបាយទេសន្តរប្រវេសន៍ ក្នុងនោះរួមទាំងនៅក្នុងផ្នែកនៃកិច្ចសហប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍ផងដែរ»។

ចំណែកទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ទួរគី បានរាយការណ៍អំពីការធ្វើដំណើររបស់លោកប្រធានាធិបតី កាលព្រឹកថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) ដោយមិនបានផ្តល់ព័ត៌មានលម្អិត អំពីខ្លឹមសារនៃកិច្ចពិភាក្សានោះឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm