កត្តាដែលនាំឲ្យកាណាដា មានផែនការបើកស្ថានទូតនៅកម្ពុជា គឺមកពីនយោបាយការទូត ដ៏ឈ្លាសវៃរបស់សម្តេចធិបតី

2024/10/12 04:09:47 pm        329

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា កត្តាដែលនាំឲ្យប្រទេសកាណាដា មានផែនការបើកស្ថានទូតរបស់ខ្លួន លើទឹកដីប្រទេសកម្ពុជា នាពេលាឆាប់ៗ ខាងមុខនេះ គឺមកពីនយោបាយការទូតដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ហើយគម្រោងនេះក៏ជាសញ្ញាមួយបង្ហាញ អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងកាណាដា ឲ្យកាន់ប្រសើរបន្ថែមទៀតផងដែរ។

ឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុង​សន្និសីទ​មួយ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា​មាន​សារសំខាន់​អ្វីមួយ​សម្រាប់​ប្រទេសគេ ​ទើបបានជាគេមានគោលដៅ នឹងបើកស្ថានទូតនៅកម្ពុជា ហើយកម្ពុជា​សូម​ស្វាគម៍​យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់ទូតកាណាដា ​ដែលនឹងកើតឡើងនៅលើទឹកដី​កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា​ នៅក្នុងជំជួបពិភាក្សាការងារ​មួយ​ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ​ក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១០ ​ខែតុលា ឆ្នាំ២០២៤នេះ បាន​ជម្រាបជូនសម្ដេចធិបតីថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតឲ្យកាន់តែល្អប្រសើរបន្ថែម​ទៀត​វាងកាណាដា និងកម្ពុជានោះប្រទេសកាណាដា គ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតខ្លួន នៅរាជធានីភ្នំពេញ​នាពេលឆាប់ៗខាងមុខ។

នៅចំពោះមុខសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តម Justin Trudeauក៏បានបញ្ជាក់ពីការ​បន្ត​ពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ(កម្ពុជា-កាណាដា) ឱ្យកាន់តែរឹងមាំ ថែម​ទៀត ​ដែល​ក្នុងនោះផ្នែក​ពាណិជ្ជកម្ម ​កាណាដា ​នឹង​បញ្ជូន​គណៈប្រតិភូពាណិជ្ជកម្ម ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ ​និង​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី។

ឯកឧត្តមនាយករដ្ឋមន្រ្តី វ័យក្មេង​របស់កាណាដារូបនេះ ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្មរវាង​កាណាដា ​និង​អាស៊ាន​តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អាស៊ាន-កាណាដា ​ដែលនឹងត្រូវ​អនុម័តនាពេលខាងមុខនេះផងដែរ។

នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ​ក៏​បាន​ប្រាប់​ដល់​នាយករដ្ឋមន្រ្តីកាណាដាផងដែរថា កម្ពុជាក៏គ្រោងបើកស្ថានទូតរបស់ខ្លួននៅកាណាដាផងដែរ ហើយ​សម្តេច ក៏បានថ្លែងអំណរគុណដល់កាណាដា ​ដែលចូលរួម​ក្នុង​កិច្ច​ខិតខំប្រឹងប្រែង​ស្វែង​រកសុខសន្ដិភាពនៅកម្ពុជា ​តាម​រយៈការ​បញ្ជូន​កង​រក្សា​សន្តិភាព​នៅ​ទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែក​បោសសម្អាតមីន ​និងការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ផ្សេងៗ​មកលើកម្ពុជាជាដើម។ ជាមួយគ្នានោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានចាត់ទុក ​ប្រទេសកាណាដា ជាដៃ​គូពាណិជ្ជកម្មទ្វេភាគី​លំដាប់ទី៧ របស់កម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm