បើកកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សក្រសួងស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

2024/10/12 10:52:00 pm        214

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជន​គណបក្សថ្នាក់កណ្តាល ​និងជាប្រធានគណៈប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍យុវជន​គណបក្សថ្នាក់កណ្តាល​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល ​និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធាន សមាជិកផ្នែក​ និងឯកឧត្តម លោកជំទាវលោកលោកស្រីប្រធាន អនុប្រធានប្រចាំការ ​ប្រធានលេខាធិការដ្ឋាន ក្រុមការងារ​យុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជំនួយការផ្នែកក្រសួង-ស្ថាប័ន សរុបប្រមាណ ២៥០នាក់ទៀតផងដែរ ។

កិច្ចចាប់ផ្តើមនៃអង្គពិធីឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជា​ប្រធានផ្នែក​ក្រសួង-ស្ថាប័ន នៃ យ.គ.ក. បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្នែក ជំនួយការផ្នែក ​និងក្រុមការងារយុវជនគណបក្សក្រសួង -ស្ថាប័នទាំង៤២ ដែលសម្រេចបាន​លទ្ធផល​ការងារជាបន្តបន្ទាប់ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងគូសបញ្ជាក់ពីតួនាទី​ដ៏សំខាន់​នៃជំនួបប្រចាំត្រីមាសនេះ ដែលបានរួមចំណែក លើកកម្ពស់ និងពង្រឹងកិច្ចសហការល្អ ព្រមទាំងជាវេទិកានៃការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការងារនយាបាយ សតិអារម្មរណ៍ ការចាត់តាំង ដើម្បីថែរក្សា និងពូនជ្រំសមាជិក សមាជិកាទាំងអស់នូវស្មារតី សតិអារម្មណ៍ និងចំណេះដឹង ដោយក្តាប់ឱ្យជាប់នូវគោលនយោបាយ សេចក្តីសម្រេចចិត្តនានា ជឿជាក់ និងហ៊ានការពារមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

មានមតិវាយតម្លៃអំពីវឌ្ឍនភាពទិសដៅការងារប្រចាំត្រីមាសទី២ ឯកឧត្តម ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃ យ.គ.ក. បានរំលឹកឡើងវិញនូវទិសដៅការងារដែលដាក់ចេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងបង្ហាញពីលទ្ធផលសម្រេចបាន​គួរជា​ទីមោទនៈរបស់ផ្នែកក្រសួង-ស្ថាប័ន ​និងក្រុមការងារ យុវជនគណបក្សក្រសួង- ស្ថាប័នទាំង៤២ ព្រមទាំងស្នើដល់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ បន្តអនុវត្តន៍​ការងារឱ្យ​បានកាន់តែប្រសើរស្របតាមស្មារតីរបស់អង្គប្រជុំ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈអធិបតី ​បានពាំនាំ​នូវការសាក សួរ សុខទុក្ខពី​សំណាក់​សម្តេចធិបតីហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលសម្តេចតែងតែនឹករលឹក និងគិតគូជាប្រចាំដល់​យុវជនគណបក្សរបស់យើង និងថ្លែងការកោតសរសើរចំពោះ ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន និងឯកឧត្តម ហេង ណន អនុប្រធានផ្នែក ដែលបានរៀបចំកិច្ច​ប្រជុំប្រចាំត្រីមាស ជាជំនួបដ៏មានសារៈសំខាន់ ​និងធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ។

ឯកឧត្តមបណ្ឌិត ​មានប្រសាសន៍បន្ថែមទៀតថា កិច្ចប្រជុំនេះ ជាយន្តការពិនិត្យតាមដាន និងវាយ​តម្លៃមួយ ដែលយើងទាំងអស់គ្នាអាចវាយតម្លៃលទ្ធផលសម្រេច​បានលើការអនុវត្ត​ទិសដៅ​ការងារដែលបានដាក់ចេញ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២​ កន្លងទៅ និង ដាក់ចេញនូវកិច្ចការ​អាទិភាពបន្តទៀត។

ក្រោមកិច្ចពិភាក្សា ដោយមានការចូលរួមមតិយោបល់ យ៉ាងច្រើនផុសផល ពី ​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គប្រជុំ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការ​បូកសរុប និងដាក់ចេញនូវទិសដៅការងារមួយចំនួន ​ដោយផ្តោតសំខាន់ទៅលើ-ការពង្រឹងពង្រីក​រចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្ស -ការបំពាក់បំប៉ន ទស្សនៈ គោលជំហរ​ នយោបាយ សតិអារម្មណ៍ ​និងការចាត់តាំងរបស់យុវជន -លើកទឹកចិត្តយុវជនឱ្យចូលរួមគាំទ្រ និងការពារ​សមិទ្ធផល ស្នាដៃរបស់ គណបក្ស -បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់​ប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm