សហរដ្ឋអាមេរិក​អំពាវ​នាវ​ឱ្យ​អ៊ីរ៉ង់​វិលត្រឡប់​មក​រក​កិច្ចចរចា​នុយក្លេអ៊ែរ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​

2021/10/08 06:09:54 pm        352

​អាមេរិក​៖ រដ្ឋបាល​របស់លោក​ប្រធានាធិបតី Biden បាន​អំពាវនាវ​ឱ្យមាន​ការវិល​ត្រឡប់មក​រក​កិច្ចចរចា​ឡើងវិញ​នៅក្នុង​ទីក្រុង​វី​យែ​ន ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើងវិញ ប៉ុន្តែ​បាន​និយាយថា ​ការបន្ត​ការចរចា​គឺ​អាស្រ័យ​លើ​អ៊ីរ៉ង់​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ​លោក Ned Price បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈបន្ត​កិច្ចចរចា​នេះ​ នៅ​ពេល​ដែល​ទីក្រុង​តេ​អេ​រ៉ង់​យល់ព្រម​ចូលរួម​ក្នុង​ការចរចា​ឡើងវិញ ដោយ​សង្កត់​ធ្ងន់​ថា​ ផ្លូវ​ឆ្ពោះ​ទៅ​រក​ការទូត​នៅតែ​បើកចំហ​ជានិច្ច​។​ ​ការចរចា​បាន​តើ​ត​ឡើងតាំងពី​ខែ​មិថុនា​មក ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អភិរក្សនិយម​អ៊ីរ៉ង់ លោក Ebrahim Raisi​។

​លោក Price បាន​និយាយ​ថា យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ យើង​មាន​ឆន្ទៈ​ និង​លទ្ធភាព​វិល​ត្រឡប់​ទៅកាន់​ទីក្រុង​វី​យែ​ន​វិញ​ភ្លាមៗ​នៅ​ពេល​ដែល​យើង​មាន​ដៃគូ​ចរចា។​ ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុភាគី​ឆ្នាំ២០១៥ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA) បាន​ឃើញ​ប្រទេស​អ៊ីរ៉ង់​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​សេដ្ឋកិច្ច​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm