






ទិសឦសាន ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤— លោកតា លោកយាយ អ៊ំ ពូ មីង យុវជន យុវនារី ប្រមាណ ២០០នាក់ ធ្វើទស្សនកិច្ច និងឈ្វេងយល់អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន និងផ្លូវក្រវាត់ព្រំដែននៅទិសឦសាន វគ្គទី៥ ក្នុងតម្រាយផ្លូវ ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលទស្សនកិច្ចទិសឦសាន។