មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣

2024/10/13 06:13:41 pm        131

ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួងប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ ក្រោមប្រធានបទ" ការចូលរួមប្រកបដោយនវានុវត្តន៍ ដើម្បីគុណភាពសុខាភិបាល" រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៤។

​ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បាន ស្វាគមន៍យ៉ាងពិសេសចំពោះវាគ្មិនកិត្តិយស និងអ្នកជំនាញថែទាំសុខភាពមកពីក្នុង និងក្រៅប្រទេសដែលបានចូលរួមជាមួយយើង ដើម្បីចែករំលែកនូវចំណេះដឹង គំនិតច្នៃប្រឌិត ការស្រាវជ្រាវ និងបទពិសោធន៍ មកសិក្ខាកាមទាំងអស់។ លោកជឿជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះអ្នកចូលរួមទាំងអស់គ្នានឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀន នៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់យើង ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និង ការថែទាំសុខភាពជូនអ្នកជំងឺ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ទិវានេះ ជាឱកាសដ៏សំខាន់មួយសម្រាប់យើងទាំងអស់គ្នាបានជួបជុំគ្នាក្នុងនាមជាមន្ត្រីសុខាភិបាល ក៏ដូចជាអ្នកជំនាញ ថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកការច្នៃប្រឌិតដែលនឹងលើកកម្ពស់គុណភាពនៃការថែទាំ ដែលយើងផ្តល់ដល់អ្នកជំងឺរបស់យើង។ ក្នុងនាមជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក យើងស្ថិតនៅជួរមុខនៃការផ្តល់សេវាថែទាំសុខភាព។ ការងាររបស់យើងបង្ហាញពីបទពិសោធន៍ និងលទ្ធផលរបស់អ្នកជំងឺដែលពឹងផ្អែកលើយើង ដោយតាមរយៈការសហការគ្នា ការចូលរួម និងការច្នៃប្រឌិត ដែលយើងបានផ្តល់ទៅអោយពួកគាត់តាមស្តង់ដារនៃការព្យាបាល និងការថែទាំ។ ហើយក៏ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពអ្នកជំងឺ តាមរយៈការអនុវត្តផ្ទាល់របស់យើង បច្ចេកទេសវះកាត់ទំនើប និងការថែទាំ។

លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ថ្ងៃនេះ យើងមានសំណាងដែលមានអ្នកជំនាញសុខាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដែលនឹងចែក រំលែកនូវចំណេះដឹង ការស្រាវជ្រាវ និងបទពិសោធន៍ផ្ទាល់របស់ពួកគាត់។ ទិវាវេជ្ជសាស្ត្រនេះនឹងមិនត្រឹមតែ ពង្រីកការយល់ដឹងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗចំពោះ បញ្ហាប្រឈមដែលយើងជួបប្រទះនៅក្នុងទិដ្ឋភាពថែទាំសុខភាពដែលកំពុងវិវឌ្ឍជាបន្តបន្ទាប់។ 

លោកជំទាវក៏បានស្នើដល់អ្នកចូលរួមទាំងអស់គ្នាប្រើប្រាស់ពេលវេលានេះដើម្បីចូលរួមយ៉ាងពេញលេញ សួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យ ដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើមរហូតបញ្ចប់ ដើម្បីរុញច្រានការផ្តល់សេវា ព្យាបាល និងថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយធានាថាអ្នក ជំងឺគ្រប់រូបនឹងទទួលបានស្តង់ដារខ្ពស់បំផុតនៃការព្យាបាល និងការថែទាំ៕

អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm