កាកបាទក្រហមចិនមានគម្រោងបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងជាមួយ កាកបាទក្រហមកម្ពុជា

2024/10/13 06:17:37 pm        115

ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលទិន្នន័យអ្នកបរិច្ចាគខួរឆ្អឹងប្រទេសចិន (China Marrow Donor Program «CMDP») ដែលជាអង្គការសុខុមាលភាពសាធារណៈឋិតនៅក្រោមការដឹកនាំរបស់ កាកបាទក្រហមចិន បានអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារ ទាក់ទងនិងគម្រោងបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងជាមួយ ជាមួយកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅ នៅទីស្នាក់កាកបាទក្រហមកម្ពុជា។

​ក្នុងដំណើរទស្សនកិច្ចរបស់ភាគីចិនខាងលើនេះ មានរយៈពេល៣ ពីថ្ងៃទី ១១-១៣ ខែតុលា ឆ្នាំ២០២៤ ដោយនៅថ្ងៃដំបូងគឺប្រតិភូ បាកបាទក្រហមចិន បានមកទស្សនកិច្ចនៅ កាកបាទក្រហមកម្ពុជា និងបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយ កាកបាទក្រហមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលដឹកនាំដោយលោកវេជ្ជ. HUANG Xianggang អនុប្រធានកម្មវិធី CMDP ដោយបានអញ្ជើញជួបពិភ្សាការងារជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ក្នុងជំនួបនោះផងដែរលោកជំទាវ បានជម្រាបជូននូវទិសដៅ និងយុទ្ធសាស្ដ្រការងារមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយលោកជំទាវបានគូសបញ្ជាក់ពីសកម្មភាព ក្នុងការចូលរួមបរិច្ចាគឈាមរបស់ មន្ដ្រី សហការី យុវជន កាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ដ ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលតែងតែធ្វើឡើងជាញឹកញាប់ក្នុងមួយឆ្នាំៗ និងជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនោះគណៈប្រតិភូចិន បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូចិននាពេលនេះ ជាពិសេសការចែករំលែកនូវបទពិសោធន៍ នៃការបរិច្ចាគឈាម។ ខណៈដែលកន្លងមក កាកបាទក្រហមកម្ពុជា បានដើរតួនាទីដ៏សំខាន់ ក្នុងការអប់រំថែរក្សា និងលើកទឹកចិត្ដដល់អ្នកបរិច្ចាគឈាម ហើយជាក់ស្ដែងនៅថ្ងៃនេះ គឺឃើញថាកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការងារផ្ដល់ឈាមជួយសង្គ្រោះជីវិតមនុស្ស។

ជាការឆ្លើយតបលោកជំទាវ ពុំ ចន្ទីនី ក៏បានថ្លែងអំណរគុណដល់ កាកបាទក្រហមចិន ដែលកន្លងមកតែងតែបរិច្ចាគធនធានដល់ កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ ២០០១-២០០២ មកម្លេះ ដែលឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមករវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមចិន។ ជាពិសេសកាលពីអំឡុងការរាតត្បាតជំងឺកូវីដ១៩កន្លងទៅ កាកបាទក្រហមចិន បានបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសមក កាកបាទក្រហមកម្ពុជាផងដែរ។ ហើយថ្មីៗនេះកាកបាទក្រហមចិន ក៏បានផ្ដល់ថវិកាមួយចំនួនសម្រាប់ឱ្យ កាកបាទក្រហមកម្ពុជា កាន់តែមានលទ្ធភាព អនុវត្ដគម្រោងការកសាងភាពធន់នៅតាមសហគមន៍ នៅតាមបណ្ដាខេត្ដមួយចំនួន រួមមានខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង និងឈានទៅដល់ខេត្ដតាកែវបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥។ សូមជម្រាបថា នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរក៏បានលើកឡើងពីគម្រោង នៃការបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងផងដែរ៕ 12/10/24

អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm