រដ្ឋបាលខេត្តឧត្តរមានជ័យប្រជុំត្រៀមរៀបចំការប្រណាំងទូកង និងដាក់តាំងបង្ហាញការលក់ផលិតផលកសិផល

2024/10/13 06:21:20 pm        124

ឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកម្មវិធីប្រកួតអុំទូកប្រចាំឆ្នាំ២០២៤ របស់ខេត្តឧត្តរមានជ័យ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ 

​ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យទាំងអស់ថា នៅថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះរដ្ឋបាលខេត្តនិងមានការរៀបចំការប្រណាំងទូកង ការដាក់តាំងបង្ហាញលក់ផលិតផលពិព័រណ៍ក្នុងស្រុក និងការប្រគំតន្រ្តីរាំលេងកម្សាន្តដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី៤-៥ ខែវិច្ឆិកាខាងមុខនេះប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដោយមានការរៀបចំ ការតាំងពិព័រណ៍ ការប្រគុំតន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ និងមានកម្មវិធីប្លែកៗសប្បាយៗជាច្រើនផ្សេងៗទៀតផងដែរ។

ឯកឧត្តមបានឲ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ ក្នុងគោលបំណងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាការបង្កបរិយាកាសឲ្យសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តនឹងចាត់តាំងឱ្យមានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតអន្តរជាតិមានចំណុះ២២នាក់ ជាលក្ខណៈមិត្តភាព និងមានការបាញ់កាំជ្រួច នៅបរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត។

ឯកឧត្តមបន្តថាព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តក៏មានការចាត់តាំងឱ្យមានរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលកសិផលក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគជាច្រើន ក្នុងគោលបំណងបង្ហាញអំពីសក្តានុពលរបស់ខេត្តឧត្តរមានជ័យដើម្បីជាការអបអរក្នុងពិធីបុណ្សអ៊ុទូកនាពេលនោះផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        37
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        143
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm