ថ្ងៃស្អែកនេះ កងពលតូចលេខ៧០ នឹងធ្វើព្យុហយាត្រា ដើម្បីប្រារព្ធខួបលើកទី៣០ឆ្នាំ នៃការបង្កើតកងពល

2024/10/14 04:04:26 pm        1.5 K

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ គឺជាថ្ងៃខួបលើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ - ១៥ តុលា ឆ្នាំ ២០២៤) ហើយនាយទាហាន នាយទាហានរងពលទាហាននៃកងពលទាំងអស់របស់លេខ៧០ នឹងប្រារព្ធពិធីអបអរសាទរជាលក្ខណៈទ្រង់ទ្រាយធំដោយមានការធ្វើព្យុហយាត្រា ហើយនឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

កងពលតូចលេខ៧០ មានប្រភពដើមចេញពីវរសេនាតូចលេខ៧១ ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចរបស់អគ្គសេនាធិការ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ១៩៧៩ វរសេនាតូចលេខ៧១ មាន៤កងអនុសេនាធំចំណុះ និងមានទីតាំងឈរជើងនៅក្នុងមណ្ឌលក្រសួងការពារជាតិ ។ ដោយពិនិត្យឃើញនូវស្នាដៃ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់វរសេនាតូចលេខ៧១ ត្រូវបានអគ្គសេនាធិការបានចេញសេចក្តីសម្រេចប្រកាសពង្រីក អង្គភាពវរសេនាតូចលេ៧១ អោយទៅជាវរសេនាធំលេខ៧០។

ភារកិច្ចវរសេនាធំលេខ៧០ ក្នុងពេលនោះ គឺបានបន្ថែមការងារលើការការពារជូនដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ ការពាររាល់គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ។ ទន្ទឹមនឹងនេះភារកិច្ចរបស់វរសេនាធំលេខ៧០ នាពេលនោះ ក៏ជាកម្លាំងតម្រួតយោធាត្រួតពិនិត្យរាល់វិន័យសណ្ដាប់ធ្នាប់យោធិន បានសហការជាមួយកម្លាំងសមត្ថកិច្ចដទៃទៀត ដើម្បីការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ ឆ្លងកាត់លើបទពិសោធន៍ និងស្នាដៃសម្រេចការងាររបស់វរសេនាធំលេខ៧០នោះ គឺការពារសន្ដិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ឋសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសកងកម្លាំងនេះ បានចេញប្រតិបត្តិការចល័ត អន្តរាគមន៍ដោយសហការជាមួយកម្លាំងប្រដាប់អាវុធផ្សេងៗ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ បង្ក្រាបទប់ស្កាត់ ដោះស្រាយយថាហេតុបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមចំណែកធ្វើឱ្យសង្គមមានស្ថិរភាពនយោបាយសន្តិភាពពេញលេញក្នុងរាជធានីភ្នំពេញ បង្កលក្ខណៈសម្បត្តិឱ្យរាជរដ្ឋាភិបាលចំរុះដែលប្រសូត្រឡើងស្របតាមឆន្ទៈបំណងប្រាថ្នារបស់ប្រជាជននាឆ្នាំ១៩៩៣ ទទួលការអភិវឌ្ឍលើគ្របីវិស័យពិសេសជោគជ័យលើមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គអហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរៀងរហូតមក។ ហេតុដូចនេះ ហើយទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៥១. អ.ន.ក្រ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩៤ ប្រកាស ពីវរសេនាធំលេខ៧០ ទៅជាកងឯកភាពកងពលតូចថ្មើរជើងលេខ៧០ ។ ក្រោយមកត្រូវរង់ចាំការរៀបចំរចនាសម្ព័ន្ធ រៀបចំកម្លាំងឲ្យបានរៀបរយ លុះដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៩៤ គឺជាថ្ងៃកំណើតកងពលតូចលេខ៧០នេះ និងប្រារព្វពិធីរំលឹកខួបរៀងរហូតមក ។

នៅក្នុងដំណាក់កាលចុងក្រោយកងពលតូចលេខ៧០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ជាពិសេសមេបញ្ជាការកង​ពលតូច​លេខ៧០ មានការឈ្លាសវៃក្នុងការដឹកនាំបញ្ជា និងមានគំនិតច្នៃប្រឌិតខ្ពស់ បានធ្វើឱ្យកងពល​តូចលេខ៧០ ទាំងមូលមានការរីកចម្រើនយ៉ាងឆាប់រហ័ស មានកន្លែងធ្វើការ អគារស្នាក់នៅ​របស់កងទ័ពយ៉ាងសមរម្យ និងរឹងមាំ មានសម្ភារៈប្រើប្រាស់ទំនើបទាន់សម័យ ធ្វើអោយទឹកចិត្ត នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ប្រកបដោយស្មារតីអង់អាចក្លាហានហ៊ាន​ធ្វើពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពារជាតិ មាតុភូមិ និងភាពសុខសាន្ដ ជូនប្រជាពលរដ្ឋ។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៩ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ​បានចេញសេចក្តីកំណត់ ដោយកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងដោយសារដាក់​កងពលតូចលេខ៧០ ស្ថិតនៅក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់អគ្គមេបញ្ជាការនៃកង​យោធពល​ខេមរភូមិន្ទ។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ក្រសួងការពារជាតិបានសម្រេចបង្កើតកងវិស្វកម្ម មានចំនួនទ័ព២៥០នាក់ ចំណុះអោយកងពលតូចថ្មើរជើងលេខ៧០ ។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ កងពលតូចថ្មើរជើងលេខ៧០បានបង្កើតកងវរសេនាតូចពិសេសប្រឆាំងភេរវកម្ម, មណ្ឌលហ្វឹកហ្វឺនទី១ជុំគិរី ខេត្តកំពត ចំណុះសាលាហ្វឹកហ្វឺន, មណ្ឌលហ្វឹកហ្វឺនទី២មិត្តភាពជប៉ុន ខេត្តព្រះសីហនុ, កងអនុសេនាធំដឹកជញ្ជូនទី២ ចំណុះឲ្យកងពលតូច, កងអនុសេនាធំឃ្លាំង​ពិសេសភ្នំធំម្រះព្រៅ, និងកងអនុសេនាធំចល័តសង្គ្រោះបន្ទាន់៧១១។

ក្រោយមកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងការពារជាតិដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសស្តីពី​ការកែ​សម្រួលផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍​ពីអគ្គបញ្ជាការដ្ឋាន​មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក មានកងពលធំអន្តរាគមន៍លេខ២ កងពលធំ​អន្តរាគមន៍​លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូចថ្មើរជើងលេខ៧០។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាស ដោយប្តូរឈ្មោះអង្គភាពកងពលតូចថ្មើរជើងលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក មកជាកងពលតូចលេខ៧០ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។ បច្ចុប្បន្នកងពលតូចលេខ៧០ ទីតាំងចំនួន៨ គឺទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ),វរសេនាតូចលេខ២ (ការពារក្រសួងការពារជាតិ និងអគ្គបញ្ជាការ), វរសេនាតូចលេខ៣ (ត្មាតពង), មូលដ្ឋានកងយោពលខេមរភូមមិន្ទ តេជោ សែន ភ្នំធំម្រះព្រៅ, សាលាហ្វឹកហ្វឺន តេជោសែនជុំគិរី, សាលាសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន(ក្រុងព្រះសីហនុ), សាលាសង្គ្រោះមិត្តភាព កម្ពុជា-ចិន,តំបន់អភិវឌ្ឍន៍កងពលតូចលេខ៧០ (គីរីរម្យ) និងក្រោយមកត្រូវបានកាត់ជូនបញ្ជាការដ្ឋានប្រឆាំងភេរវកម្ម សំរាប់ធ្វើជាទីលានហ្វឹកហ្វឺន៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm