ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥ ក្រោមមូលបទ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានា ឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម – ប្រឈមនឹងជំងឺកូវីដ–១៩ តាមរយៈសកម្មភាពពហុភាគី ដែលមានប្រសិទ្ធភាព» នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន៕

