កម្មវិធីស្បៀងអាហារពិភពលោកបានប្រាប់ទូរទស្សន៍ CNN ថា គ្មានអាហារបានហូរចូលទៅក្នុងភាគខាងជើងនៃតំបន់ហ្កាហ្សាទេ ចាប់តាំងពីដើមខែតុលាមក ដោយធ្វើឱ្យមនុស្ស១លាននាក់ប្រឈមហានិភ័យនៃការអត់ឃ្លាន។

កម្មវិធីស្បៀងអាហារពិភពលោក WFP បានបន្ថែមថា កាលពីក្នុងខែសីហា រថយន្តជំនួយប្រមាណ ៧០០ រយគ្រឿងបានចូលដល់ភាគខាងជើងហ្កាហ្សា។

នៅក្នុងខែកញ្ញា មានតែរថយន្តជំនួយចំនួន ៤០០ គ្រឿងប៉ុណ្ណោះដែលបានចូល បន្ទាប់ពីប្រតិបត្តិការពាណិជ្ជកម្មបានបន្ធូរបន្ថយនៅច្រក អាល់លេនប៊ី (Allenby) តាមព្រំដែនរវាងតំបន់ West Bank និងហ្ស៊កដានី ។
កម្មវិធីWFP បានប្រាប់ទូរទស្សន៍ CNN ថា គ្មានរថយន្តដឹកអាហារបានចូលទៅភាគខាងជើង ហ្កាហ្សាក្នុងខែតុលាទេនេះ។
កាលពីថ្ងៃពុធ អង្គការ WFP បាននិយាយនៅក្នុងរបាយការណ៍មួយថា ជំនួយដែលចូលទៅក្នុងដែនដីនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនខែ ដោយបង្ខំឱ្យអង្គការនេះបញ្ឈប់ការចែកចាយជំនួយស្បៀងអាហារនៅក្នុងខែតុលា។

កម្មវិធីស្បៀងអាហារពិភពខាងលើបន្ថែមថា ភាពអត់ឃ្លាននៅតែកើតមាន ហើយការគំរាមកំហែងគ្រោះទុរ្ភិក្សនៅតែបន្ត។ ប្រសិនបើលំហូរនៃជំនួយមិនដំណើរការឡើងវិញទេ មនុស្សងាយរងគ្រោះប្រមាណ១លាននាក់នឹងត្រូវដេកស្លាប់៕