គេបានមើលឃើញយន្តហោះចម្បាំងកំពុងហោះឡើង និងចុះចតនៅឯមូលដ្ឋានអាកាស សិនជូ (Hsinchu)របស់កោះតៃវ៉ាន់នៅថ្ងៃចន្ទ ១៤ តុលានេះ បន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមល្បែងសង្គ្រាមថ្មីមួយជុំវិញកោះនេះ ដោយនិយាយថាជាការព្រមានដល់សកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ ។

យោធាចិនពុំបានផ្តល់កាលបរិច្ឆេទសម្រាប់ពេលណាដែលសមយុទ្ធនេះអាចនឹងបញ្ចប់ ដោយទាក់ទាញការរិះគន់ពីរដ្ឋាភិបាលក្រុងតៃប៉ិ នោះទេ។

កោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួននោះ បានប្រុងជើងការសម្រាប់ល្បែងសង្រ្គាមបន្ថែមទៀត ចាប់តាំងពីសុន្ទរកថាទិវាជាតិកាលពីសប្តាហ៍មុនដោយមេដឹកនាំកោះនេះ លោក ឡៃ ឆីង-ទ(Lai Ching-te) ដែលទីក្រុងប៉េកាំងបានថ្កោលទោសបន្ទាប់ពីលោក Lai បាននិយាយថា ប្រទេសចិនពុំមានសិទ្ធិតំណាងឱ្យកោះតៃវ៉ាន់ឡើយ តែផ្តល់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង។

បញ្ជាការដ្ឋានភាគខាងកើតរបស់យោធាចិន បាននិយាយថា សមយុទ្ធដែលមានឈ្មោះថា "Joint Sword-2024B" កំពុងប្រព្រឹត្តទៅនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់នៅភាគខាងជើង ភាគខាងត្បូង និងខាងកើតនៃកោះនេះ៕