អ៊ីរ៉ង់ព្រមានទាហានអាមេរិក ពីគ្រោះថ្នាក់ ជុំវិញការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅអ៊ីស្រាអែល

2024/10/14 05:50:02 pm        175

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយ៉េដ អាបាស អារ៉ាកឈី (Seyyed Abbas Araghchi) បានព្រមានកាលពីថ្ងៃអាទិត្យ (១៣ តុលា) ថា សហរដ្ឋអាមេរិក នឹងបង្កគ្រោះថ្នាក់ដល់កងទ័ពរបស់ខ្លួន ដោយការដាក់ពង្រាយពួកគេទៅកាន់អ៊ីស្រាអែល ដើម្បីប្រតិបត្តិការប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក។

ការលើកឡើងរបស់លោក Araghchi នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានធ្វើឡើងបន្ទាប់ពីរបាយការណ៍ដែលថា ទីក្រុងវ៉ាស៊ីនតោន បានសម្រេចបញ្ជូនប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់មានសមត្ថភាពខ្លាំង ឬហៅថា ថាអាដ (THAAD) របស់ខ្លួនទៅកាន់អ៊ីស្រាអែល ដែលជាវិធានការមួយតម្រូវឱ្យបុគ្គលិកអាមេរិក ជាអ្នកគ្រប់គ្រងប្រព័ន្ធនេះ។

រដ្ឋមន្ត្រីអ៊ីរ៉ង់រូបនេះ បានចោទអាមេរិក ថាបានផ្តល់ “ជំនួយយោធាក្នុងកម្រិតមិនធ្លាប់មាន” ដល់អ៊ីស្រាអែល ដោយបានចែករំលែកតួលេខដែលបង្ហាញពីជំនួយយោធារបស់អាមេរិក ដល់អ៊ីស្រាអែល ឈានដល់ ១៧,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាដ៏ខ្ពស់មួយ។ លោកក៏បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការទប់ស្កាត់ជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ ដោយបន្ថែមថា “អ៊ីរ៉ង់មិនមានបន្ទាត់ក្រហមទេ នៅពេលនិយាយអំពីការការពារប្រជាជន និងផលប្រយោជន៍របស់ខ្លួន”។

មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ខ្លួននឹងដាក់ពង្រាយប្រព័ន្ធ THAAD ទៅកាន់អ៊ីស្រាអែល ដើម្បីបង្កើនសមត្ថភាពការពារមីស៊ីល បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់។ គួររម្លឹកថា កាលពីថ្ងៃទី០១ ខែតុលា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបាញ់មីស៊ីលប្រហែល ១៨០គ្រាប់ ទៅកាន់គោលដៅអ៊ីស្រាអែល។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា អ៊ីរ៉ង់បានធ្វើកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយបានសន្យាសងសឹក៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm