ឆ្នាំសិក្សាថ្មី២០២៥ ក្រសួងការងារផ្តល់អាហារូបករណ៍​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈជាង ៦ម៉ឺនកន្លែង

2024/10/14 08:04:48 pm        139

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា អាហារូបករណ៍​សម្រាប់​កម្ម​វិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ​នឹង​ផ្តល់​ជូន​សិស្ស​និស្សិត​ចំនួនសរុប ៦៧,៣០០កន្លែង។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងថា ការផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មីសម្រាប់ឆ្នាំ២០២៥ ខាង​មុខ​នេះ​កម្រិត​បណ្តុះបណ្តាលមានចំនួន២កម្មវិធី ដូចជា ១.កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងផ្តល់ជូនចំនួនសរុប ៦០,៥០០ កន្លែងរួមមាន៖ សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេកទេស (ឆ្នាំទី១), សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឆ្នាំទី២), សញ្ញាបត្រ​បច្ចេក​ទេស និងវិជ្ជាជីវៈ៣ , សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ និងសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ​១។ ដោយឡែក ទី២. គឺកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ផ្តល់ជូនអាហារូបករណ៍ចំនួន ៦,៨០០​កន្លែង រួមមាន ស្ពានចម្លងបន្តជំនាញចំនួន ៥០០កន្លែង និងមូលនិធិជាតិ​បណ្តុះ​បណ្តាល​ដើ​ម្បីកាត់បន្ថយភាពក្រីក្រចំនួន ៦,៣០០កន្លែង។

ទាក់ទិនការផ្តល់​អាហារូករណ៍នេះដែរ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេក​ទេស​ឧស្សាហ​កម្ម (ITI) ស្ថិតនៅតំបន់ទឹកថ្លា ខណ្ឌសែនសុខ ដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជនបោះបង់ការសិក្សា ឬមិនមាន​សមត្ថភាព​បន្ត​ការ​សិក្សា​ជា​ដើម ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ (បាក់ឌុប) ប្រសិនបើ ទទួល​បាន​លទ្ធផលមិនល្អ សុំកុំអស់សង្ឃឹម ពីព្រោះរដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ឲ្យ​ចុះ​ឈ្មោះ​មក​ចូល​រៀន​គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ ក្រោមឱវាទក្រសួងការងារចំនួន៣៧នៅទូទាំងរាជធានី និយាយដោយឡែក និងនិយាយជារួម សម្រាប់វិទ្យាស្ថាន ITI ក៏ស្វាគមន៍ជានិច្ចចំពោះយុវជនដែលស្រលាញ់ចូលចិត្ត និងមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ខណៈតម្រូវការការងារទីផ្សារក្នុងវិស័យនេះ គឺមានខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

សូមជម្រាបថា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI មានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗ គ្នាជាច្រើន មានដូចជា៖ វិស្វកម្ម , មេកានិករថយន្ត, បរិក្ខាត្រជាក់អគ្គិសនី, មេកានិកឧស្សាហកម្ម, ព័ត៌មានវិទ្យា និងបន្ស៊ីលោហៈ។

គួររម្លឹកទៀតថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ កម្មវិធីនេះដែរ នឹងជួយដល់យុវជន ដែលមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ផងដែរ៕ អត្ថបទដោយ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm