កងទ័ពអ៊ីស្រាអែល៖ ផ្លូវរូងក្រោមដីរបស់ក្រុមហេបូឡា នៅជិតប៉ុស្តិ៍UN នៅភាគខាងត្បូងលីបង់

2024/10/14 08:18:12 pm        163

កងទ័ពអ៊ីស្រាអែល បាននាំអ្នកសារព័ត៌មានទៅពិនិត្យមើលអ្វីដែលពួកគេនិយាយថា ជាច្រកផ្លូវរូងក្រោមដីរបស់ហេសបូឡា មានចម្ងាយប្រហែល២០០ម៉ែត្រ ពីប៉ុស្តិ៍យាមរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា។

ឧត្តមសេនីយ លោក Yiftach Norkin បានប្រាប់អ្នកសាថព័ត៌មានថា រចនាសម្ព័ន្ធនេះ ត្រូវបានសាងសង់ដោយក្រុមហេសបូឡា គឺ «ប្រឆាំងនឹងគ្រប់ផ្នែកនៃសេចក្តីសម្រេចលេខ១៧០១ ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៧០១ ហើយតាមពិត យើងកំពុងឈរនៅក្នុងមូលដ្ឋានយោធារបស់ក្រុមហេសបូឡា ដែលនៅក្បែរបំផុតទៅនឹងអង្គការសហប្រជាជាតិ។

ដំណើរចុះពិនិត្យមើលនេះ ក៏រួមបញ្ចូលផងដែរនូវការបង្ហាញពីគ្រាប់រំសេវ និងអ្វីដែលយោធាអ៊ីស្រាអែល និយាយថា គឺជាឧបករណ៍បំផ្ទុះដែលផលិតដោយអ៊ីរ៉ង់ (IED) ត្រូវបានរៀបចំដើម្បីបំផ្ទុះនៅច្រកទ្វារ និងអនុញ្ញាតឱ្យកងកម្លាំងហេសបូឡា ចូលទៅអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារ។

អង្គការសហប្រជាជាតិ និយាយថា រថក្រោះ Merkava របស់អ៊ីស្រាអែលចំនួនពីរគ្រឿង បានបំផ្លាញច្រកទ្វារធំនៅមូលដ្ឋានរបស់កងកម្លាំងរក្សាសន្តិភាព(UNIFIL) ហើយបានចូលនៅមុនពេលថ្ងៃរះ កាលពីព្រឹកថ្ងៃអាទិត្យ។

យោធាអ៊ីស្រាអែល និយាយថា ក្រុមសកម្មប្រយុទ្ធនៃក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះទៅកាន់កងទ័ពអ៊ីស្រាអែល ដោយបានបណ្តាលឱ្យពួកគេ២៥ នាក់ រងរបួស។

កងរក្សាសន្តិភាព៥នាក់បានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនត្រូវបានដាក់កំហុសដោយកងកម្លាំងរក្សាសន្តិភាព ទៅលើកងកម្លាំងអ៊ីស្រាអែល។ កាលពីព្រឹកថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា «ដល់ពេលហើយសម្រាប់អ្នកដើម្បីដកកងកម្លាំងរក្សាសន្តិភាព ចេញពីទីតាំងលាក់ខ្លួនរបស់ក្រុមហេសបូឡា និងចេញពីតំបន់ប្រយុទ្ធ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm