មនុស្សរាប់ពាន់នាក់ បានចេញតវ៉ាកាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដើម្បីទាមទារសុំឲ្យលំនៅឋានតម្លៃអាចចំណាយបានសមរម្យជាងនេះបន្ថែមទៀត ក្នុងពេលមានកំហឹងកើនឡើងពីប្រជាជនអេស្ប៉ាញដែលគិតថា ពួកគេកំពុងត្រូវបានគេលក់ឲ្យក្នុងតម្លៃខុសពីទីផ្សារ។

នៅក្រោមពាក្យស្លោក «លំនៅឋានគឺជាសិទ្ធិ ពុំមែនជាអាជីវកម្ម» ពលរដ្ឋបានចេញធ្វើបាតុកម្មក្នុងរដ្ឋធានីប្រទេសអេស្ប៉ាញ ដើម្បីទាមទារឲ្យតម្លៃជួលផ្ទះចុះទាប និងលក្ខខណ្ឌរស់នៅកាន់តែប្រសើរ។
យោងតាមរដ្ឋាភិបាលអេស្ប៉ាញបានឲ្យដឹងថា មនុស្សចំនួន១២.០០០នាក់បានចេញធ្វើបាតុកម្ម ខណៈអ្នករៀបចំបាននិយាយថាមនុស្ស១៥០.០០០នាក់បានចូលរួមក្នុងបាតុកម្ម។

គិលានុបដ្ឋាយិកា អាយុ៣៣ឆ្នាំម្នាក់ បាននិយាយថា ប្រជាជនអេស្ប៉ាញ មិនអាចរស់នៅក្នុងទីក្រុងរបស់ពួកគេបានទេ។ ពួកគេកំពុងបង្ខំយើងឲ្យចាកចេញពីទីក្រុង។ រដ្ឋាភិបាលត្រូវតែគ្រប់គ្រងតម្លៃ គ្រប់គ្រងលំនៅឋាន ឲ្យបានត្រឹមត្រូវ។
ប្រទេសអេស្បាញ កំពុងទប់ទល់ក្នុងតុល្យភាពជំរុញវិស័យទេសចរណ៍ ជាវិស័យជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស និងដោះស្រាយក្តីបារម្ភរបស់ប្រជាជនចំពោះការជួលផ្ទះដែលមានតម្លៃខ្ពស់មិនអាចទទួលយកបាន ដោយសារតម្លៃនៃការជួលផ្ទះនិងម្ចាស់ផ្ទះ ផ្លាស់ប្តូរទៅរកការជួលឲ្យអ្នកទេសចរណ៍ដែលអាចរកប្រាក់បានច្រើន។