មន្រ្តីឧទ្យានុរក្សចំនួន៤រូបចូលរួមចែករំលែកបទពិសោធន៍ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង

2024/10/14 09:13:48 pm        106

មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន៤រូប រួមមានលោក វ៉េត សុនីម អនុប្រធាន មន្ទីរបរិស្ថានខេត្តកោះកុង លោក ស៊ីម ប៉ូលី ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ ក្តាប់រួម នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក លៀម ស៊ូ ឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី មកពីឧទ្យានជាតិវីរៈជ័យ បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយ ក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ(International Ranger Federation) នៅទីក្រុង Hyeres ភាគខាងត្បូងនៃប្រទេសបារាំង ចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤។

ក្នុងវេទិកាពិភពលោកនេះ មន្រ្តីឧទ្យានុរក្ស បានពិភាគភាក្សា សិក្សាស្វែងយល់ និងចែករំលែកនូវចំណេះដឹង ជំនាញថ្មីៗ ទាក់ទងនឹងការអភិរក្ស និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការបង្កើត និងបង្កើននូវទំនាក់ទំនងជាមួយមន្រ្តីឧទ្យានុរក្ស មកពីជុំវិញពិភពលោក ក្នុងបេសកកម្មតែមួយ គឺការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព ជាពិសេស លើកកម្ពស់ ការងារមន្រ្តីឧទ្យានុរក្ស ឱ្យសម្រេច គោលដៅ 30x30 ( គីបង្កើនតំបន់ ការពារ ដែន គោគ ដែនទឹក អោយសម្រេច 30% នៃផ្ទៃដី លើពិភពលោក)។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ សមាជ បានដាក់ចេញផែនការសកម្មភាពបង្កើតបរិយាកាសបើកចំហរសម្រាប់ឧទ្យានុរក្សក្នុងការបញ្ចេញមតិរួម និង ស្តង់ដារសម្រាប់សមត្ថភាព ការងារ សមភាព និង បង្កើតឧទ្យានុរក្សប្រកបដោយវិជ្ជាជីវះ គណនេយ្យភាព និង សមត្ថភាពខ្ពស់ ព្រមទាំងមានការទទួលស្គាល់ និង គោរពឱ្យតម្លៃសម្រាប់ការចូលរួមរបស់ពួកគេ។

សមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោក ឆ្នាំ២០២៤ មានមន្រ្តីឧទ្យានុរក្សមកពីជុំវិញពិភពលោក សរុបចំនួន ៤៦០នាក់ ក្នុងនោះមកពីអឺរ៉ុប ១៤៧ នាក់ អាស៊ី ៧២នាក់ អូសេអានី ៧៩នាក់ អាហ្វ្រិក ៨២នាក់ អាមេរិកខាងជើង ៣៦នាក់ និងអាមេរិកខាងត្បូង ៤៤នាក់់។ មន្ត្រីពីប្រទេសកម្ពុជា ត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FF) សម្រាប់ការចូលរួមវេទិការនេះ។

សមាជឧទ្យានុរក្សពិភពលោកលើកទី១១ នឹងរៀបចំនៅប្រទេសអាហ្សង់ទីន នាឆ្នាំ២០២៧៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm