ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២០ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជាង ២១ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា ចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត បានបន្តកំណើនកើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញទំនិញរបស់កម្ពុជា និង ការនំាំទំនិញចូលមកទីផ្សារកម្ពុជាផងដែរ ដោយការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្របពេលកម្ពុជាកំពុងមាន ស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិពភលោកមិនទាន់មានភាពប្រាកដប្រជា ក៏ដោយ។

ជុំវិញការធ្វើពាណិជ្ជកម្មនេះ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា បានលើកឡើងថា ការដែលកម្ពុជាសម្រេច បានកំណើននៃការធ្វើពាណិជ្ជកម្មនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗ ជំរុញពង្រីកទីផ្សារបន្ថែម ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ បណ្តាប្រទេសផ្សេងៗ ការនាំចេញទៅកាន់ទីផ្សារអាស៊ាន និង RECP ជាដើម។
ជាក់ស្តែងការធ្វើពាណិជ្ជអន្តរជាតិ ក្នុងរយៈពេល ៨ ខែ នេះ មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជិត ២០ ពាន់លានដុល្លារ កើនឡើងប្រមាណ ជាង ១៧ ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈដែលការនាំទំនិញចូលមកកម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៣៕ អត្ថបទ៖ សុន រ៉ាឌី