កូរ៉េខាងជើង ថ្កោលទោសការលើកឡើងរបស់បេសកជនអាមេរិកដែលរិះគន់ស្ថានការណ៍សិទ្ធិមនុស្សរបស់ខ្លួន

2024/10/14 10:10:42 pm        31

ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានថ្កោលទោសបេសកជនសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ដោយបានសង្កត់ធ្ងន់ថា ការហូរចូលនៃព័ត៌មានពីខាងក្រៅទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាធាតុសំខាន់នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើង ដោយអះអាងថា សហរដ្ឋអាមេរិក មានគោលបំណង ធ្វើឲ្យប្រព័ន្ធរបស់ខាងជើងដួលរលំ។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង លោកស្រី Julie Turner និងឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសសម្រាប់យុត្តិធម៌ឧក្រិដ្ឋកម្មសកល លោក Beth Van Schaack បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន និងបានជួបជាមួយមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ដើម្បីពិភាក្សាអំពីវិធីកែលម្អស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។

កូរ៉េខាងជើង បាននិយាយថា គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន គឺដើម្បីផ្តួលរំលំប្រព័ន្ធមនោគមន៍វិជ្ជា និងប្រព័ន្ធសង្គមរបស់កូរ៉េខាងជើង ដោយសំអាងលើការអត្ថាធិប្បាយរបស់លោកស្រី Turner ដែលថា ការហូរចូលនៃព័ត៌មានខាងក្រៅទៅកាន់ប្រទេសកូរ៉េខាងជើង និងការផ្សព្វផ្សាយសាសនានៅកូរ៉េខាងជើង គឺជា «សសរស្តម្ភស្នូល»នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)។

សារព័ត៌មាន KCNA បាននិយាយថា៖«សហរដ្ឋអាមេរិក គួរតែដឹងថា ផែនការសិទ្ធិមនុស្សដែលគ្មានប្រយោជន៍របស់ខ្លួន នឹងគ្រាន់តែគូសបញ្ជាក់បន្ថែមនូវលក្ខណៈពិតនៃគោលនយោបាយ «ការរំសាយអាវុធនុយក្លេអ៊ែរ»របស់ខ្លួន ដែលបានបញ្ចប់ក្នុងស្ថានភាពជាក់ស្តែងនោះ»។

កូរ៉េខាងជើង បានព្រមានថា ខ្លួននឹងលុបបំបាត់រាល់អ្វីដែលបង្កការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន ដោយប្តេជ្ញាចាត់វិធានការការពារសិទ្ធិ និងផលប្រយោជន៍ ឲ្យបានកម្រិតអតិបរមា។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm