សារព័ត៌មាន Der Spiegel៖ ក្រុងគីវ កំពុងពិចារណាព្រមបាត់បង់ដែនដី ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី

2024/10/14 10:34:44 pm        96


ដោយដកស្រង់សម្តីពីមន្ត្រីដែលស្និទ្ធនឹងរដ្ឋាភិបាលអ៊ុយក្រែន សារព័ត៌មានអាល្លឺម៉ង់ Der Spiegel កាលពីថ្ងៃអាទិត្យ (ទី១៣ ខែតុលា) បានរាយការណ៍ថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងពិចារណាជម្រើសបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលនឹងពាក់ព័ន្ធដល់ការផ្អាកជាបណ្តោះអាសន្ននូវគោលដៅរបស់ខ្លួន ក្នុងការស្ដារឡើងវិញនូវបូរណភាពទឹកដីទាំងស្រុងរបស់អ៊ុយក្រែន។

បច្ចុប្បន្ន ដែនដីអ៊ុយក្រែនជាង ២០ភាគរយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ សសរស្តម្ភនៃរូបមន្តសន្តិភាពរបស់ប្រធានាធិបតី លោក Volodymyr Zelensky សម្រាប់អ៊ុយក្រែន មានពាក់ព័ន្ធនឹងការរំដោះឲ្យបានវិញទាំងស្រុងនូវដែនដីដែលត្រូវបានកាន់កាប់ទាំងអស់នោះ ហើយទីក្រុងគីវបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានឆន្ទៈក្នុងការធ្វើសម្បទានដែនដីទៅឲ្យទីក្រុងមូស្គូនោះឡើយ។

ប៉ុន្តែមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Der Spiegel ថា រដ្ឋាភិបាល ឥឡូវនេះ កំពុងធ្វើការពិភាក្សាយ៉ាងម៉ត់ចត់ អំពីការព្រមបោះបង់គោលបំណងនៃការស្ដារដែនដីទាំងស្រុងឡើងវិញនេះ។

តាមសេចក្ដីរាយការណ៍ ប្រភពនោះបាននិយាយថា៖ «យើងជឿថា ជ័យជម្នះត្រូវតែមានន័យថា ការចុះញ៉មដោយគ្មានលក្ខខណ្ឌ (របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin)»។ ប្រភពនោះបានអះអាងបន្ថែមថា នេះគឺជា «ការយល់ឃើញខុស ដើម្បីទទួលជ័យជម្នះ» ដោយនិយាយថា កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម នឹងមិនអាចទៅរួចទេ បើគ្មានសម្បទានខ្លះនោះ។

មន្ត្រីនោះបានប្រាប់សារព័ត៌មាន Der Spiegel ថា កត្តាដែលជំរុញឲ្យទីក្រុងគីវ ពិចារណាលើសម្បទានដែនដីនេះ រួមមានការរុលទៅមុខឥតឈប់ឈររបស់រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន និងលទ្ធផលមិនច្បាស់លាស់នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ មន្ត្រីរូបនេះបានបញ្ជាក់ថា៖ «មិនថា ជាអ្នកណា (អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ឬអនុប្រធានាធិបតី លោកស្រី Kamala Harris) នោះទេ ជនជាតិអាមេរិកនឹងដកខ្លួនបន្តិចម្តងៗ ប៉ុន្តែប្រាកដណាស់នឹងដកទាំងស្រុងតែម្ដង»៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm