មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកសង្ឃឹមថា ទំនាក់ទំនង​វិស័យយោធាកម្ពុជា និងអាមេរិក​នឹង​មានផ្លែផ្កាល្អឡើងវិញ

2024/10/14 10:48:09 pm        911

លោកស្រី Laura Updegrove ឧបការីរងក្រសួងការពារជាតិ ទទួលបន្ទុកភាគខាងត្បូង និង​អាស៊ី​អាគ្នេយ៍ សហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងអាមេរិក នឹង​មានផ្លែផ្កាល្អ ឡើងវិញបន្ទាប់ពីមានកិច្ចសន្ទនារបស់មន្រ្តីនៃក្រសួងការពារជាតិប្រទេសទាំងពីរ ក្រោយ​មានការឯកភាពពីប្រមុខការពារជាតិនៃប្រទេសទាំងពីរកាលពីខែមិថុនា ឆ្នាំ២០២៤​កន្លង​ទៅ​នេះ​។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារមួយចំនួនជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ​នៅទីស្តីការ​ក្រសួង​ការពារជាតិកម្ពុជា លោកស្រី Laura Updegrove បានថ្លែងថា វត្តមានរបស់លោក​ស្រី​នៅ​កម្ពុជា​នា​ថ្ងៃនេះ គឺដើម្បីចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ នៃប្រទេសទាំង​ពីរ​ឡើង​វិញ​បន្ទាប់ពីមានការខកខានអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

លោកស្រី​បាននិយាយថា កិច្ចសន្ទនានៅថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១ហើយ ចាប់តាំង​ពី​ឆ្នាំ​២០១៩​មក​។ កិច្ចសន្ទនាថ្ងៃនេះគឺបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក​អូស្ទីន បានពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកនាខែមិថុនា កាលពីកន្លងទៅ ដើម្បី​ស្តារទំនាក់ងទំនងរបស់ប្រទេសយើងឡើងវិញ។ លោកស្រីបានបន្ថែមថា« យើង​សង្ឃឹម​ថា​នឹង​មាន​កិច្ចសន្ទនាមួយដ៏មានផ្លែផ្កាជាមួយភាគីកម្ពុជានៅក្នុងវេទិកាសន្ទនារបស់យើង ហើយនៅ​ថ្ងៃ​រសៀល​នេះ(កិច្ចសន្ទនារវាងកងទ័ពកម្ពុជា-អាមេរិក) យើងក៏នឹងសង្ឃឹម​ថា​យើង​នឹង​រក​បាន​នូវ​ចំនុច​ដ៏​ត្រឹមត្រូវរបស់យើងទាំងអស់គ្នា»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បានសម្តែងនូវក្តីរីករាយស្វាគមន៍ និងចំពោះការយក​ចិត្ត​ទុក​ដាក់ពី​សហ​ប្រតិបត្តិកា​រ​ពីសហរដ្ឋអាមេរិក ពិសេសនៅលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ បន្ទាប់​ពីជំនួបជាមួយលោក អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនាពេលកន្លងមកនេះ។ នាយឧត្តម​សេនីយ៍ បានចាត់ទុកថា ការជួបគ្នារវាង​ក្រុម​ការងារ​នា​ពេល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការ​ទំនា​ក់ទំ​នងនៅលើវិស័យយោធាកម្ពុជា និងសហរដ្ឋអាមេរិកបានកាន់តែប្រសើរឡើង។ ជា​មួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏មានក្តីសង្ឈឹមផងដែរថា តាមរយៈ​វត្ត​មាន​លោ​ក​ស្រី ​Laura Updegrove នាពេលនេះនឹងផ្តល់នូវផ្លែផ្កា ក្នុងការ​ទំនង​ទំនង​ដ៏​ល្អ​របស់​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ។

នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកឡើង​អំពី​កិច្ច​ជំនួប​កំពូល​ទ្វេភាគី​រវាង​ឯកឧត្តម ជាមួយលោកអូស្ទីនរដ្ឋមន្រ្តីការពារជាតិអាមេរិក កាលពីខែមិថុនា កន្លងទៅផងដែរ ក្នុង​កិច្ចជំនួបកំពូលទ្វេភាគីនោះ គឺបានជជែកគ្នាលើចំណុចជាច្រើនផងដែរ ដោយ​ក្នុង​នោះ​និយាយ​ពី​ការស្តារឡើងវិញរវាងទំនាក់ទំនងយោធារបស់យើងទាំងពីរ ការបង្កើតឡើង​នូវ​កិច្ច​សន្ទនា និងរៀបចំនូវវេទិកា និងកិច្ចប្រជុំជារៀងរាល់ឆ្នាំ ហើយក្រុម​ការងារ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីសហការ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ដើម្បីរិះរកក្នុងការរៀបចំនិងបង្កើតនូវកិច្ចសហប្រតិបត្តិការនេះឲ្យបានល្អប្រសើរ៕

អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm