កម្ពុជា ប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ»

2024/10/14 11:36:19 pm        165

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ» នៅមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។

​សុខភាពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់នៃសុខុមាលភាពទូទៅ ហើយក៏មានសារៈសំខាន់ដូចសុខភាពផ្លូវកាយដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់សម្រាប់ធានាគុណភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែងតែមានអន្តរកម្មទៅវិញទៅមក។ 

ក្នុងឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង ស្ថាប័នទាំងអស់ និងអង្គការទាំងអស់ ចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ នៅតាមអង្គភាពក្រោមឱវាទរបស់ខ្លួន ដោយបានជូនអនុសាសន៍ដូចខាងក្រោម៖ -លើកកម្ពស់ភាពជាអ្នកដឹកនាំស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដល់ថ្នាក់ដឹកនាំរបស់អង្គភាពនីមួយៗ ដោយធ្វើការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត (Stress management) នៅកន្លែងធ្វើការសម្រាប់អ្នកដឹកនាំ មន្រ្តីរាជការ និងនិយោជិត។ -ត្រូវបង្កើតឧបករណ៍សម្រាប់វាយតម្លៃសុខភាពផ្លូវចិត្ត (Mental health screening tool) ដើម្បីឱ្យមន្រ្តីរាជការ និយោជិត និងប្រជាជនទូទៅ អាចប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពសុខភាព ផ្លូវចិត្តរបស់ខ្លួន (Self-assessment) ឱ្យបានទូលំទូលាយ។ -រៀបចំឱ្យមានគោលការណ៍អនុវត្តស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្តនៅកន្លែងធ្វើការ (Practical Guidelines for Stress Management in Workplace) ដើម្បីប្រើប្រាស់រួមគ្នា ដោយសហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ។ -បណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counseling skills) ដល់អ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselor) និងរៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselling service) ដល់មន្រ្តីរាជការ នៅតាមអង្គភាពនីមួយៗ។ -សហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត ដល់ស្ថាប័នរដ្ឋាភិបាល ផ្សេងទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក អង្គការ UNICEF និងដៃគូទាំងអស់ ដែលតែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់ការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីវេជ្ជបណ្ឌិត Marianna Trias នាយកអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក Amos Zikusooka តំណាងអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត លោក លោកស្រី ជាតំណាង ស.ស.យ.ក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រុមកាយឫទ្ធិនារីកម្ពុជា ក្រុមគ្រូពេទ្យឯកទេសវិកលវិទ្យា និងអ្នកជំនាញសុខភាពផ្លូវចិត្ត ភ្ញៀវជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុប មានចំនួន ៥៤០នាក់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm