ក្រសួងការពារជាតិរុស្ស៊ី រាយការណ៍នៅថ្ងៃចន្ទនេះថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើសមយុទ្ធយោធាបាញ់ប្រឆាំងនឹងនាវមុជទឹកនៅភាគពាយ័ព្យមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃការល្បាតរួមគ្នារបស់ពួកគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ដោយលើកប្រភពពីកងនាវាប៉ាស៊ីហ្វិករុស្ស៊ីថា នាវាកងទ័ពជើងទឹករុស្ស៊ី និងចិន បានចាប់ផ្តើមល្បាតរួមគ្នា ក្រោយចូលរួមសមយុទ្ធកងទ័ពជើងទឹក Beibu/Interaction ឆ្នាំ ២០២៤ កាលពីខែកញ្ញា ។
គួរឲ្យដឹងថា រុស្ស៊ី និងចិន បានបាញ់គ្រាប់កាំភ្លើងធំ និងមីស៊ីល កាលពីខែកញ្ញា ដែលជាផ្នែកមួយនៃសមយុទ្ធកងទ័ពជើងទឹកមហាសមុទ្រឆ្នាំ ២០២៤របស់ពួកគេ ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាត់ទុកថាជាការប៉ុនប៉ង ដើម្បីប្រឆាំងសហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ៕